马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្កាយរណបទូរគមនាគមន៍សញ្ញាChangEលេខ៤របស់ប្រទសចិនបង្ហោះឡើងដោយជោគជ័យ

2018-05-21 15:52:23 cri

      ថ្ងៃ​ទី​២១​ខែ​ឧសភា​វេលា​ម៉ោង​៥​និង​២៨​នាទី​ ​ប្រទេស​ចិន​បាន​បង្ហោះ​ផ្កាយ​រណប​QueQiaoដែល​ជា​ផ្កាយ​រណប​ទូរគមនាគមន៍​នៃ​ផ្កាយ​រណប​សញ្ញា​ChangEលេខ​៤​ដែល​ជា​វិស្វកម្ម​វាស់​ស្ទង់​ភពព្រះចន្ទ​ដោយ​ជោគជ័យ​នៅ​មជ្ឈមណ្ឌល​បង្ហោះ​ផ្កាយ​រណប​XiChangប្រទេស​ចិន​ដោយ​ឆ្លង​តាម​រ៉ុក្កែត​ផ្ទុក​សញ្ញា​ChangZhengលេខ​៤។

     ការ​បង្ហោះ​លើក​នេះ​នៅ​បាន​ផ្ទុក​ផ្កាយ​រណប​microsatelliteសង្កេត​តារាសាស្រ្ត​ពីរ​គ្រាប់​គឺ​LongJiangលេខ​១​និង​លេខ​២​ដែរ។​ផ្កាយ​រណប​ទូរគមនាគមន៍QueQiaoនិង​ផ្កាយ​រណប​microsatelliteនឹង​ធ្វើ​ការ​សាកល្បង​វិទ្យាសាស្រ្ត​ដោយ​ជ្រើស​រើស​ឱកាស​សមស្រប​ណា​មួយ។

អ្នកបកប្រែ:马小青
ប្លុកពិសេស