邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំថ្នាក់ក្រសួងអំពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជាបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ

2018-05-15 10:33:57 cri

      កិច្ចប្រជុំ​ថ្នាក់​ក្រសួង​អំពី​កិច្ចសហប្រតិបត្តិការ​អង្គការ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុងភ្នំពេញ ​រាជធានី​នៃ​ព្រះរាជាណាកច្រ​កម្ពុជា​កាលពី​ថ្ងៃទី ១២ ​ខែ​ឧសភា​  ​ភាគី​ទាំងពីរ​បាន​ឯកភាព​ថា​នឹង​ជំរុញ​ទំនាក់​ទំនង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​​ខាង​សន្តិសុខ​ផ្នែក​អនុវត្ត​ច្បាប់​រវាង​ចិន​និង​កម្ពុជា​ក្នុង​យុគសម័យ​ថ្មី​។

      ភាគី​ទាំងពីរ​បាន​យល់ព្រម​បង្កើន​​ការកសាង​យន្តការ​សហប្រតិបត្តិការ​​ប្រឆាំង​បទល្មើស​​និង​ល្បែង​ស៊ីសង​ឆ្លងដែន​ ​រួមគ្នា​​បង្ក្រាប​​ល្បែង​ស៊ីសង​ឆ្លង​ដែន​​លើ​បណ្តាញ​អ៊ីធើណេត​  ,  ​​​បង្កើត​យន្តការ​សហប្រតិបត្តិការ​ខាង​ការពារ​​សន្តិសុខ​លើ​​គម្រោង​សំខាន់ៗ​​ពាក់ព័ន្ធ​នឹង​ការកសាង​គំនិត​ផ្តួចផ្តើម​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ” ,  ​រួមគ្នា​ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុសច្បាប់​និង​បទល្មើស​ជួញដូរ​មនុស្ស​ឆ្លង​​ដែន  ​​បង្កើត​យន្តការ​​ចាប់​ឧក្រិដ្ឋជន​​ដែល​គេចខ្លួន​និង​​​​ដក​ទ្រព​សម្បត្តិ​ខុស​ច្បាប់​ ,   ​ធ្វើ​ឲ្យ​យន្តការ​ទាក់ទង​នឹង​ការងារ​ប្រឆាំង​គ្រឿង​ញៀន​កាន់តែ​មាន​ភាពងាយស្រួល​ ​បន្ត​ជំរុញ​នូវ​សកម្មភាព​រួមគ្នា​​សម្អាត​​គ្រឿង​ញៀន​តាម​ “ខ្សែ​នាវាចរណ៍​សន្តិភាព” ​,  ​បង្កើន​កិច្ចសហប្រតិបត្តិការ​​គាំពារ​​សន្តិសុខ​ជាតិ​និង​ការប្រឆាំង​អំពើ​ភេរវកម្ម​ ,  ​រួមគ្នា​ឆ្លើយតប​នឹងសកម្មភាពល្មើស​​ច្បាប់​តាម​បណ្តាញ​អ៊ីនធើណេត  ​និង​ការវាយបង្ក្រាប​សកម្មភាព​ល្មើស​ច្បាប់​​តាមរយៈ​ការបោកបញ្ឆោត​​​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​៕​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស