魏伟
26℃
Beijing
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្រុមសិល្បៈព្រះរាជទ្រព្យកម្ពុជាអញ្ជើញមកចូលរួមកម្មវិធីសិល្បៈ “ជួបជុំគ្នានៅទីក្រុងប៉េកាំង”ជាលើកដំបូង

2018-05-15 10:53:06 cri

   

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500020%5c1%5c9500020_1_1_2a97fa1d-5398-46a1-b3de-014b843d0956 (1)

    ដើម្បី​អបអរសាទរ​ខួបទី​ ៦០​ នៃ​ការបង្កើត​សម្ព័ន្ធផ្លូវទូត​រវាង​ប្រទេសចិន​និង​កម្ពុជា​ ក្រុម​សិល្បៈ​ព្រះរាជទ្រព្យ​កម្ពុជា​បាន​អញ្ជើញ​មក​ចូល​រួម​កម្មវិធី​សិល្បៈ​ “ជួបជុំគ្នា​នៅ​ទីក្រុង​ប៉េកាំង”ជា​លើកដំបូង​ ហើយ​បាន​សំដែង​របាំព្រះរាជទ្រព្យ ​ដែល​សុទ្ធតែ​ជា​សិល្បៈប្រពៃណី​មាន​ភាព​តំណាង​របស់​ប្រទេស​កម្ពុជា​ជូន​ទស្សនិកជន​ចិន​ក្នុង​មជ្ឈមណ្ឌល​សិល្បៈ​TianQiao​ក្រុង​ប៉េកាំង​កាលពី​ថៃ្ង​ទី២៨​ ខែ​មេសា។​តារា​ចម្រៀង​កម្ពុជា​ក៏បាន​ច្រៀង​បទចម្រៀង​ដោយ​ពីរ​ភាសា ​គឺ​ភាសាចិន​និង​ភាសាខ្មែរ​ដែល​បង្ហាញ​ពី​ចំណងមិត្តភាព​រវាង​ចិន​និង​កម្ពុជា ​ហើយ​មានប្រតិកម្ម​យ៉ាង​កក់​ក្តៅ​នៅ​នឹង​កន្លែង។​នា​យប់​ថៃ្ងដដែល ​ភ្ញៀវកិត្តិយស​ចិន​និង​កម្ពុជា​ រមួមាន​លោក​ Luo ​Shu​gang ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​និង​ទេសចរណ៍ចិន ​សម្តេច​ព្រះរាជបុត្រី​ព្រះរាម នរោត្តម​ បុប្ផា​ទេវី ​ព្រះប្រធាន​ក្រុម​សិល្បៈ​ ព្រះរាជទ្រព្យ​កម្ពុជា​និង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំនៅ​ប្រទេស​ចិន​ ខែក កែមាលី ស៊ីសុដា​ បាន​អញ្ជើញ​ចូលរួម​ព្រមទាំង​មើល​ការសម្តែង​លើកនេះ​ផងដែរ៕​

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500020%5c1%5c9500020_1_1_54155cd1-1b54-4cae-bd73-b9eb7a2f8724

 

អ្នកបកប្រែ:魏伟

ពិភាក្សា()