徐晓霞
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកZhaoKezhi រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនជួបពិភាក្សាជាមួយសម្តេចសខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា

2018-05-12 15:14:40 cri

图片默认标题_fororder_1-会谈后,双方签署了有关合作文件。

   

កាលពី​ថ្ងៃទី ១១ ខែឧសភា លោកZhaoKezhi សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​និងជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈចិន​បានជួបពិភាក្សា​ជាមួយ​សម្តេចសខេង ឧបនាយករដ្ឋមន្ត្រី​និង​ជារដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា​នៅ​រដ្ឋធានី​ភ្នំពេញ ។

    លោកZhaoKezhi បាន​ថ្លែងថា ភាគីចិន​នឹង​ប្រកាន់ខ្ជាប់​ទស្សនៈ​របស់

​លោក​ប្រធានរដ្ឋ​ចិន​ស៊ីជីនភីង​ស្តីពី​ការកសាង​សហគមន៍​រួមវាសនា​នៃមនុស្សជាតិ យក​ខួបទី ៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ផ្លូវទូត​រវាង​ប្រទេស​ទាំងពីរ​ជាឱកាស ធ្វើឲ្យ​ស៊ីជម្រៅ​ឥតឈប់ឈរ​នូវ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ខាង​សន្តិសុខ​អនុវត្ត​ច្បាប់​រវាង​ភាគីទាំងពីរ លើកកម្ពស់​កម្រិត​សហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ខាង​សន្តិសុខ​អនុវត្ត​ច្បាប់​រវាង​ចិននិង​កម្ពុជា​ក្នុង​យុគសម័យថ្មី ជំរុញ​កិច្ចសហប្រតិបត្តិការ​អនុវត្តច្បាប់​រវាង​ចិននិង​កម្ពុជា​រីកចម្រើន​ទៅមុខ​ឥតឈប់ឈរ ។ សង្ឃឹម​ផ្នែក​អនុវត្តច្បាប់​នៃភាគីទាំងពីរ​អនុវត្ត​ដោយផ្ចិតផ្ចង់​នូវ​មតិឯកភាពគ្នា​នៃថ្នាក់​ដឹកនាំ​ប្រទេស​ទាំងពីរ ធ្វើឲ្យ​យន្តការ​សហប្រតិបត្តិការ​មានភាព​ពេញលេញ ច្នៃប្រឌិតថ្មី​នូវរូបមន្ត​សហប្រតិបត្តិការ បង្កើន​កិច្ចសហប្រតិបត្តិការ​ថែមទៀត​ក្នុង​ការគាំពារ​សន្តិសុខជាតិ ការទប់ទល់​នឹង​ហានិភ័យ​បណ្តាញអ៊ីនធើណេត ការវាយប្រហារ​ការបោកបញ្ឆោត​តាម​បច្ចេកវិទ្យា​ទូរគមនាគមន៍ ល្បែង​ស៊ីសង​តាម​បណ្តាញអ៊ីនធើណេត​និង​គ្រឿងញៀន ការប្រឆាំង​ភេរវកម្ម ការចាប់​ឧក្រិដ្ឋជន​ដែលបាន​គេចខ្លួន​និង​ការដក​ទ្រព្យសម្បត្តិ​ខុសច្បាប់​ជាដើម ពួតដៃគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ការពារ​សន្តសុខលើ​គម្រោង​សំខាន់ៗ​ពាក់ព័ន្ធនឹង​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ គាំពារ​ដោយ​ប្រាកដប្រជា​នូវ​សន្តិសុខ​និង​ស្ថិរភាព​ប្រទេស​ទាំងពីរ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ។

    សម្តេចសខេង​វាយតម្លៃ​យ៉ាងវិជ្ជមាន​ចំពោះ​សមិទ្ធផល​នៃកិច្ចសហប្រតិបត្តិការ​ខាង​សន្តិសុខ​អនុវត្ត​ច្បាប់​រវាង​កម្ពុជា​និងចិន យក​ខួបទី ៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ផ្លូវទូត​រវាង​ប្រទេស​ទាំងពីរ​ជាចំណុច​ចាប់ផ្តើម​ថ្មី បង្កើន​ការកសាង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុង​ការ​គាំពារ​សន្តិសុខ​ជាតិ ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បែបថ្មី​និង​ការការពារ​សន្តិសុខ​ក្នុងការកសាង​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​ថែមទៀត ដើម្បី​ជំរុញឲ្យ​កិច្ចសហប្រតិបត្តិការ​ខាង​អនុវត្តច្បាប់​រវាង​ប្រទេស​ទាំងពីរ​ទទួលបាន​ការរីកចម្រើន​ថ្មី​ឥតឈប់ឈរ ៕

图片默认标题_fororder_2-会谈后,双方签署了有关合作文件

 

អ្នកបកប្រែ:徐晓霞

ពិភាក្សា()