孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទតភ្ជាប់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងអង្គការសង្គមស៊ីវិលចិននិងកម្ពុជាបានបើកធ្វើនៅក្រុងភ្នំពេញ

2018-05-11 16:08:18 cri

    ថ្ងៃទី៩​ខែឧសភា ​សន្និសីទ​ពេញអង្គ​នៃ​សន្និសីទ​តភ្ជាប់​កិច្ចសហប្រតិបត្តិការ​និងការផ្លាស់ប្តូរ​រវាង​អង្គការ​សង្គមស៊ីវិល​ចិននិង​កម្ពុជា​ដែលរៀបចំ​ដោយ​សមាគម​ជំរុញ​ការផ្លាស់ប្តូរ​អន្តរជាតិនៃ​អង្គការ​សង្គមស៊ីវិល​ចិននិង​ក្រុមប្រឹក្សាភិបាល​​​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​កម្ពុជា​​បាន​បើកធ្វើ​នៅក្រុងភ្នំពេញ​ រាជធានី​ប្រទេស​កម្ពុជា ភាគីទាំងពីរ​បានផ្លាស់ប្តូរ​មតិគ្នាអំពី​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​អប់រំ ​ការព្យាបាល​ជំងឺ​និងសុខាភិបាល​ជាដើម ។

    លោក ​កឹម​ រ័ត្នវិសិទ្ធ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​​​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​កម្ពុជា​បានថ្លែង​ថា ​សន្និសីទ​តភ្ជាប់​កិច្ចសហប្រតិបត្តិការ​និងការផ្លាស់ប្តូរ​រវាង​អង្គការ​សង្គមស៊ីវិល​ចិននិង​កម្ពុជា​លើកនេះបានផ្តល់​វេទិកា​សម្រាប់​អង្គការ​សង្គមស៊ីវិល​ប្រទេសទាំងពីរ​ចិននិងកម្ពុជា​បង្កើន​កិច្ចសហប្រតិបត្តិការ​និងផ្លាស់ប្តូរ ​និងនាំមក​ឱកាសថ្មី ​។ ភាគីទាំងពីរ​កម្ពុជានិងចិន​អនុវត្ត​តាម​គោលការណ៍​មិត្តភាពនិង​កិច្ចសហប្រតិបត្តិការ​ ពិគ្រោះ​ពិភាក្សាអំពី​បញ្ហាដែល​ប្រឈម​មុខក្នុង​ដំណើរ​អនុវត្ត​កម្មវិធីមាន​ពាក់ព័ន្ធ ​បង្កើន​ការយល់ដឹងគ្នា​ទៅវិញ​ទៅមក​ថែម​​មួយ​កម្រិត​ទៀត​ និងជំរុញ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស