李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បណ្តាប្រទេសអាស៊ាននានាសកម្មចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិជាលើកដំបូង

2018-05-09 14:44:13 cri

អ្នកសារព័ត៌មាន​បាន​ដំណឹង​ពី​ភាគី​រៀបចំ​ពិព័រណ៍នាំចូល​ចិន​អន្តរជាតិ​ឲ្យ​ដឹង​ថា​ បណ្តា​ប្រទេស​អាស៊ាន​​ស្ទើរតែទាំង​អស់​នឹង​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើកដំបូង​ ។

​ តាម​ដំណឹងឲ្យ​ដឹង​ថា​ ទន្ទឹម​នឹង​ការអនុវត្ត​វិធានការ​ជាច្រើន​  ពិព័រណ៍នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទីមួយ​បាន​បំផុស​ភាព​សកម្មចូលរួម​​នៃ​សហគ្រាស​នៃបណ្តាប្រទេស​អាស៊ាន​នានា ​ ​សហគ្រាស​ល្បីៗ​នៃ​បណ្តាប្រទេស​អាស៊ាន​នឹង​ចូលរួម​ពិព័រណ៍​នេះ​ព្រមៗគ្នា​  ផលិតផល​សម្រាប់ការ​តាំង​ពិព័រណ៍​សំខាន់គឺមាន​​គ្រឿងបរិភោគ​ កសិកផល​ និង​របស់ប្រើប្រាស់​ប្រចាំថ្ងៃ​ ។ ក្រៅពីនេះ​ សហគ្រាស​នៃ​ប្រទេស​ម៉ាឡេស៊ីនិង​កម្ពុជា​នឹង​ចូលរួម​ពិព័រណ៍​ភាព​ឆ្លាតវៃសិប្បនិមិត្ត​និងពិព័រណ៍​​សុខាភិបាល​ដោយឡែក​ពីគ្នា​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស