邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្តេចព្រះរៀមនរោត្តមបុប្ផាទេវី៖ នឹងផ្តល់ជូនទស្សនិកជនចិននូវរបាំនិងបទចម្រៀងតំណាងរបស់កម្ពុជា

2018-04-28 18:21:13 cri

图片默认标题_fororder_156796295

     

      ថ្ងៃទី ២៨ ​ខែមេសា  ​សម្តេច​ព្រះរាជបុត្រី​ព្រះរៀម នរោត្តម​ បុប្ផា​ទេវី ​ព្រះប្រធាន​ក្រុម​សិល្បៈ​ ព្រះរាជទ្រព្យ​កម្ពុជា​បានផ្តល់​បទសម្ភាសន៍​ជាពិសេស​ជាមួយវិទ្យុ​យើងខ្ញុំ​នៅ​ទីក្រុង​ប៉េកាំង​​ថា  ​ដើម្បី​អបអរ​សាទរ​ខួប​ទី ៦០ ​នៃ​ការបង្កើត​សម្ព័ន្ធ​ផ្លូវ​ទូត​រវាង​ប្រទេស​កម្ពុជា​និង​ចិន​ ទ្រង់បាន​ដឹកនាំ​ក្រុម​សិល្បៈ​មក​ដល់​​ទីក្រុង​ប៉េកាំង​​ ដើម្បី​ចូលរួម​​ការសម្តែង​ជា​ពិសេស​​នៅ​យប់​ថ្ងៃទី ២៨ ​មេសា​នេះ ​ក្នុងនោះ​រួមមានទាំង​​របាំព្រះរាជទ្រព្យ ​របាំអប្សរា​ជា​ដើម​ ដែល​សុទ្ធតែ​ជាសិល្បៈប្រពៃណី​មានភាព​តំណាង​របស់​ប្រទេស​កម្ពុជាសម្រាប់ផ្តល់​ជូន​ទស្សនិកជន​​ចិន​។

      នេះគឺ​ជា​លើក​ទីមួយហើយ​ដែល​ក្រុមសិល្បៈ​ព្រះរាជទ្រព្យ​កម្ពុជា​បាន​អញ្ជើញ​មក​ចូល​រួម​កម្មវិធី​សិល្បៈ​ “ជួបជុំគ្នានៅទីក្រុងប៉េកាំង”។ ​សម្តេច​ព្រះរៀមទ្រង់​បាន​ឲ្យដឹង​ថា  ​ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​នៃ​ចំណងមិត្តភាព​ដ៏ជ្រាល​ជ្រៅ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ចិន​ដែល​ត្រូវ​​បាន​ពូនជ្រំដោយ​ថ្នាក់​ដឹកនាំ​​ជំនាន់មុនៗ​ ​ក្រុមសិល្បៈ​ព្រះរាជទ្រព្យ​កម្ពុជា​​ក៏​នឹង​លើកយក​បទ​ « ស្រណោះ​ស្រុក​ចិន » និង​បទ « ឱ ប្រទេសចិន ប្រិយមាតុភូមិ​ទី ២ ​នៃ​ខ្ញុំ » ​ដែលជា​ព្រះរាជនិពន្ធ​របស់​ព្រះករុណាព្រះបាទ​ សម្តេច​ព្រះនរោត្តម​សីហនុ​ ព្រះបរមរតនា​កោដ្ឋ​មកសម្តែងជូនផងដែរ​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស