邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រយោគ​សំខាន់ៗ​ក្នុង​សុន្ទរកថា​នៃ​"​ពេលវេលា​​ប៉អៅ​របស់​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង"​

2018-04-14 16:34:26 cri

图片默认标题_fororder_f0e74d02ba1640109fc89a0d85904a92

图片默认标题

图片默认标题_fororder_283b7f5e40164f3fb7691d42651b62ff

图片默认标题_fororder_8b326053935645c3b91adba7ab1491e8

图片默认标题_fororder_b71536d3866b44e9bbd329adaa228561

图片默认标题_fororder_1ecd75c2cb504520a67ede2550f75321

图片默认标题_fororder_fa1446b6061c46eda00edd4ff3b8fd61

图片默认标题_fororder_64294bac866248f0a64da6307de385ae

图片默认标题_fororder_d4c6cbdc27e9425891f855c49627f250

 

ប្រយោគ​គន្លឹះ-រយៈពេល​៤០ឆ្នាំ​នៃ​កំណែទម្រង់​និង​ការបើកទូលាយ​​

ក្នុង​រយៈពេល​៤០ឆ្នាំ​កន្លងទៅនេះ​ ប្រជាជនចិន​បាន​ធ្វើ​ការតស៊ូព្យាយាម​យ៉ាង​លំបាក​លំបិន​ និង​ខិតខំប្រឹង​ប្រែង​យ៉ាង​មុតមាំ​​ជាប់រហូត​ ដែល​រំដោះនិង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​នូវ​សមត្ថភាព​ផលិតកម្ម​សង្គម​របស់​ប្រទេស​ចិន ។

ក្នុង​រយៈពេល​៤០ឆ្នាំ​កន្លងទៅនេះ​ ប្រជាជនចិន​បាន​ស្វែងរក​ភាពរីកចម្រើន​ដោយឆន្ទៈមោះមុត​ជាប់រហូត ​ដែល​​បាន​ត្រួសត្រាយ​ផ្លូវ​សង្គមនិយម​ប្រកបដោយ​លក្ខណៈពិសេស​របស់​ចិន ។

ក្នុង​រយៈពេល​៤០ឆ្នាំកន្លង​ទៅនេះ​ ប្រជាជនចិន​បាន​ខិតខំប្រឹងប្រែង​​ដើរ​សំដៅ​ទៅមុខ​ឲ្យ​ទាន់​នឹង​យុគសម័យ​ជាប់រហូត​ ដែល​បង្ហាញ​យ៉ាង​ពេញលេញ​នូវ​កម្លាំង​ប្រទេសចិន ។

ក្នុង​រយៈពេល​៤០ឆ្នាំកន្លង​ទៅនេះ​ ប្រជាជនចិន​បាន​បើកទូលាយ​ចំពោះ​ពិភពលោក​ជាប់​រហូត ​ដែល​រួមចំណែក​យ៉ាង​សកម្ម​នូវ​តួនាទី​របស់​ប្រទេសចិន ។

កំណែទម្រង់​និង​ការបើកទូលាយ​របស់​ប្រទេសចិន​ចាំបាច់​ត្រូវ​ទទួលបាន​ភាពជោគជ័យ ​ហើយ​ក៏​ប្រាកដ​ជានឹង​ទទួល​បាន​ជោគជ័យ​មិនខាន!

ប្រយោគគន្លឹះ-យុគ្គសម័យថ្មី​ បេសកកម្មថ្មី​​

    ប្រជាជន​ចិន​នឹង​បន្ត​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឥត​ឈប់ឈរ​និង​ការធ្វើ​ច្នៃប្រឌិត​ថ្មី​ដោយ​ខ្លួន​ឯង​តទៅ​ទៀត។​

    ប្រជាជន​ចិន​នឹង​បន្ត​ធ្វើការ​ច្នៃប្រឌិត​ថ្មី​ដោយ​ក្លាហាន​និង​ជំរុញ​ការអភិវឌ្ឍ​ត​ទៅទៀត។​

    ប្រជាជន​ចិន​នឹង​បន្ត​ពង្រីក​ការបើកទូលាយ​និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ត​ទៅទៀត។​

ប្រជាជន​ចិន​នឹង​បន្ត​ដើរ​ទន្ទឹមនឹង​ពិភពលោក​ដើម្បី​រួមចំណែក​កាន់តែ​ច្រើន​ចំពោះ​មនុស្សជាតិ​ត​ទៅទៀត។

ប្រយោគ​គន្លឹះ​-សន្តិភាព​និង​ការអភិវឌ្ឍ​​

-សន្តិភាព​និង​ការអភិវឌ្ឍ​ជា​សំឡេង​ដួងចិត្ត​រួម​របស់​ប្រជាជន​នៃបណ្តាប្រទេស​លើពិភពលោក គំនិត​សង្គ្រាមត្រជាក់ ការប្រកួតប្រជែង​ដោយ​ផល​បូកសូន្យ​គឺជា​គំនិត​ចាស់កម្រឹល ភាពក្រអឺតក្រអោង​ឬ​ស្វែងរក​តែផលប្រយោជន៍​ផ្ទាល់ខ្លួន​មានតែ​ជួបនឹង​ឧបសគ្គ​នៅ​គ្រប់ទីកន្លែង ។

-នរណា​មិនទទួលយក​កំណែទម្រង់ នរណា​ច្រានចោល​ការច្នៃប្រឌិតថ្មី អ្នកនោះ​ក៏នឹង​ធ្លាក់ក្នុង​ភាពអន់ថយ​នៅពី​ក្រោយ​យុគសម័យ ដែល​នឹងត្រូវ​ប្រវត្តិសាស្ត្រ​ជម្រុះចោល ។

-មិនថា​ប្រទេសចិន​អភិវឌ្ឍ​ដល់​កម្រិតណា​ក្តី ក៏សុទ្ធតែ​មិនបង្កជា​ការគំរាមកំហែង​ដល់​អ្នកដទៃ មិន​ធ្វើ​វិទ្ធង្សនា​ប្រព័ន្ធ​អន្តរជាតិ​ដែល​អនុវត្ត​ក្នុង​ពេលបច្ចុប្បន្ន និង​មិនស្វែងរក​ការកសាង​ក្របខ័ណ្ឌ​អំណាច​នោះទេ ។ ប្រទេសចិន​ជា​ស្ថាបនិក​សន្តិភាព​ពិភពលោក ជាអ្នក​រួមចំណែក​ដល់ការអភិវឌ្ឍ​នៃពិភពលោក​ទាំងមូល​និងជា​អ្នកគាំពារ​របៀបរៀបរយ​អន្តរជាតិ​ជាប់ជានិច្ច ។

ប្រយោគ​គន្លឺះ-ការ​ពង្រីក​ការ​បើក​ទូលាយ​ចំពោះ​អន្តរជាតិ​​

បន្ធូរ​បន្ថយ​កម្រិត​ធំ​នូវ​ការ​អនុញ្ញត​ឲ្យ​ចូល​ទី​ផ្សារ​ចិន ​បង្កើត​បរិយាកាស​វិនិយោគ​កាន់​តែ​មាន​កម្លាំង​ទាក់​ទាញ ​បង្កើន​ការ​ការពារ​កម្មសិទ្ធិបញ្ញា​និង​ពង្រីក​ការ​នាំ​ចូល​ដោយ​ម្ចាស់​ការ។

រាល់​វិធានការ​សំខាន់​ៗ​ស្តីពី​ការ​បើក​ទូលាយ​ចំពោះ​អន្តរជាតិ​ ​យើង​ខ្ញុំ​នឹង​អនុវត្ត​ដោយ​ជាក់​ស្តែង​ក្នុង​ពេល​ឆាប់​ៗ​ ឲ្យ​បាន​កាន់​តែ​លឿន​កាន់តែ​ល្អ ​យើង​ខ្ញុំ​នឹង​ធ្វើ​ការ​ខិតខំ​ដើម្បី​ឲ្យ​សមិទ្ធផល​នៃ​ការ​បើក​ទូលាយ​មាន​អំណោយ​ផល​ដល់​សហគ្រាស​និង​ប្រជាជន​ចិន​រហូត​ដល់​សហគ្រាស​និង​ប្រជាជន​លើ​ពិភពលោក​ក្នុង​ពេល​ឆាប់​ៗ។

ទ្វារ​បើក​ទូលាយ​នៃ​ប្រទេស​ចិន​នឹង​មិន​បិទ​ទេ ​មាន​តែ​បើក​កាន់​តែ​ធំ​ទៅ​ៗ​!

ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន​ក្នុង​អំឡុង​ពេល​៤០​ឆ្នាំ​កន្លង​ទៅ​គឺ​ទទួល​ក្រោម​ល័ក្ខខ័ណ្ឌ​បើក​ទូលាយ ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​នា​ពេល​អនាគត​បើ​ចង់​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ដោយ​គុណភាព​ខ្ពស់​ ក៏​ចាំបាច់​ត្រូវ​តែ​ប្រព្រឹត្តិ​ទៅ​ក្រោម​ល័ក្ខខ័ណ្ឌ​កាន់​តែ​បើក​ទូលាយ​ថែម​ទៀត​ដែរ។

ប្រយោគ​គន្លឹះ-រួមគ្នា​ត្រួសត្រាយ​អនាគត​ដ៏ល្អបវរ​​

​សុភមង្គលនិង​អនាគតដ៏ល្អបវរមិន​មែនបង្ហាញ​ចេញ​​មក​ដោយឯកឯងនោះទេ ​ ភាពជោគជ័យគឺ​ជា​របស់​មនុស្សដែល​ប្រកបដោយ​ភាពអង់អាច​​ក្លាហាន​និង​ការប្តេជ្ញាចិត្តយ៉ាងមុតមាំព្រមទាំងមានភាពឧស្សាហ៍ព្យាយាមជាប់ជានិច្ច​ ។ យើងនឹង​បន្តប្រកាន់ខ្ជាប់ការ​បើកទូលាយនិងឈ្នះ-ឈ្នះ  ហ៊ានធ្វើកំណែទម្រង់និង​ការ​ច្នៃប្រឌិតថ្មី ដើរឆ្ពោះទៅកាន់គោលដៅ​អំពីការបង្កើតសហគមន៍រួម​វាសនាតែមួយរបស់​មនុស្សជាតិ​ជា​បន្តបន្ទាប់​  ដើម្បីរួមគ្នាត្រួសត្រាយ​អនាគតដ៏ល្អបវររបស់​​អាស៊ីនិងពិភពលោក ។

ប្រយោគ​គន្លឹះ-គំនិត​ផ្តួចផ្តើម​ខែ្សក្រវ៉ាត់​មួយនិង​ផ្លូវមួយ​​​

    គំនិត​ផ្តួចផ្តើម​ខែ្ស​ក្រវ៉ាត់មួយ​និង​ផ្លូវមួយ​មាន​ប្រភពដើម​នៅ​ប្រទេសចិន​ ប៉ុន្តែ​ឱកាស​និង​សមិទ្ធផល​វាជា​របស់​ពិភពលោក​ ប្រទេស​ចិន​មិន​បង្ខិតបង្ខំ​ឲ្យ​អ្នកណា​ទិញ​ឬ​លក់​នោះ​ឡើយ។​    យើង​ត្រូវតែ​កសាង​ឲ្យ​គំនិត​ផ្តួចផ្តើម​ខែ្ស​ក្រវ៉ាត់មួយ​និង​ផ្លូវមួយ​ទៅជា​វេទិកា​សហប្រតិបត្តិការ​អន្តរជាតិ​ដ៏​ទូលំទូលាយ​បំផុត​ដែល​ស្របតាម​ចរន្ត​នៃ​សកល​ភាវូបនីយកម្ម​សេដ្ឋកិច្ច​ដើម្បី​ធ្វើឲ្យ​ការរួមគ្នា​កសាង​គំនិត​ផ្តួចផ្តើម​ខែ្ស​ក្រវាត់មួយ​និង​ផ្លូវមួយ​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​នៃ​បណ្តាប្រទេស​នានា​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត៕

អ្នកបកប្រែ:邓倩

ពិភាក្សា()