徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងជួបពិភាក្សាការងារជាមួយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ

2018-04-09 11:46:52 cri

图片默认标题_fororder_会见古特雷斯570

    ថ្ងៃទី ៨ ខែមេសា លោកស៊ីជីនភីង ប្រធានរដ្ឋចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកAntonioGuterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅ​វិមានសភា​ប្រជាជន​ចិន​ក្រុងប៉េកាំង ។

    លោកស៊ីជីនភីង​បានគូសបញ្ជាក់​ពីការ​គាំទ្រ​អង្គការ​សហប្រជាជាតិ​ក្នុងការ​ដើរតួនាទី​របស់ខ្លួន ការគាំពារ​អនុភាព​និង​ឋានៈ​របស់​អង្គការ​សហប្រជាជាតិ គឺជា​គោលនយោបាយ​ជាមូលដ្ឋាន​នៃកិច្ចការ​ទូត​របស់​ប្រទេសចិន ។ ប្រទេសចិន​រីករាយ​ចែករំលែក​ឱកាស​និង​បទពិសោធន៍​ក្នុងការ​អភិវឌ្ឍ​របស់​ប្រទេសចិន​ជាមួយ​ពិភពលោក តែ​ដាច់ខាត​មិនបង្ខិតបង្ខំឲ្យ​អ្នកដទៃ​ទទួលយក​មាគ៌ា រូបមន្ត​និង​ទ្រឹស្តី​របស់​ខ្លួន​ទៅអនុវត្ត​នោះទេ ។

    ជាការ​ឆ្លើយតប លោក​AntonioGuterres​ថ្លែងថា លោក​រីករាយណាស់​ដោយបាន​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​នៅប្រទេសចិន​និង​ចូលរួម​សន្និសីទ​ប្រចាំឆ្នាំ​នៃ​វេទិកា​អាស៊ី​ក្រុងប៉អៅ​ក្នុងឱកាស​ដែល​ប្រទេសចិន​រំលឹកខួប ៤០ ឆ្នាំ​នៃ​ការកំណែទម្រង់​និង​ការបើកទូលាយ ។ លោក​ជឿជាក់ថា​រាប់ខិប​ឆ្នាំ​ខាងមុខទៀត ប្រទេសចិន​នឹង​មានឥទ្ធិពល​កាន់តែខ្លាំង​ក្នុងកិច្ចការ​អន្តរជាតិ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស