ក្នុងសន្និសីទសារព័ត៌មាននៃសន្និសីទប្រចាំឆ្នាំ២០១៨នៃវេទិកាអាស៊ីក្រុងប៉អៅដែលធ្វើឡើងនៅរសៀលថ្ងៃទី៨ខែមេសា លោក Zhou Wenzhong អគ្គលេខាធិការនៃវេទិកាអាស៊ីក្រុងប៉អៅបានថ្លែងថា ការគាំពារនិយមផ្នែកពាណិជ្ជកម្មគឺគ្មានច្រកចេញទេ ទោះបីជាសេដ្ឋកិច្ចសហរដ្ឋអាមេរិកពិតជាមានបញ្ហាមែនក៏ដោយ ក៏ប៉ុន្តែមធ្យោបាយដោះស្រាយរបស់លោកត្រាំគឺមិនត្រឹមត្រូវនោះទេ ។
លោក Zhou Wenzhong បានថ្លែងទៀតថា បញ្ហាសំខាន់នៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកគឺការប្រើប្រាស់ហួសហេតុ ព្រមទាំងការធ្លាក់ចុះនៃអត្រាប្រាក់បញ្ញើរបស់សហរដ្ឋអាមេរិក ក៏ប៉ុន្តែរឿងបែបនេះគឺមិនអាចដោះស្រាយតាមរយៈការគាំពារនិយមនោះទេ ។