វេទិកាអាស៊ីក្រុងប៉អៅបានចេញរបាយការណ៍ប្រចាំឆ្នាំ២០១៨ស្តីពីកម្លាំងប្រកួតប្រជែងនៃទ្វីបអាស៊ីដែលបានចែងថា ដោយសារបានផលពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនិងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ីត្រូវបានពន្លឿនថែមទៀត ដូច្នេះ អង្គភាពសេដ្ឋកិច្ចទ្វីបអាស៊ីបានរីកចម្រើនយ៉ាងល្អប្រសើរជាទូទៅ ។ ព្រមពេលជាមួយគ្នានេះ របាយការណ៍បានបង្ហាញថា ការគាំពារនិយមផ្នែកពាណិជ្ជកម្មនឹងមិនអាចក្លាយទៅជាចលករយូរអង្វែងនៃការអភិវឌ្ឍសេដ្ឋកិច្ចនោះទេ ផ្ទុយទៅវិញនឹងដាក់កំហិតទៅលើនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចវិញទេ ។