邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

សន្និសីទប្រចាំឆ្នាំ២០១៨នៃវេទិកាអាស៊ីក្រុងប៉អៅនឹងប្រារព្ធធ្វើនៅខេត្តហៃណានប្រទេសចិន

2018-04-05 16:31:21 cri

图片默认标题_fororder_10

 វេទិកា​អាស៊ី​ក្រុងប៉អៅ​បាន​បង្កើត​ឡើង​អស់​រយៈ​ពេល ១៧ ឆ្នាំ​មក​ហើយ ដែល​មាន​ទ្រង់​ទ្រាយ​និង​ឥទ្ធិពល​កាន់​តែ​ធំ​ឡើងៗ បាន​ក្លាយ​ជា​ស្ពាន​ដ៍​សំខាន់​មួយ​សម្រាប់​តភ្ជាប់​ប្រទេស​ចិន​និង​ពិភពលោក ក៏​ដូច​ជា​ក្លាយ​ជា​វេទិកា​ផ្លាស់​ប្តូរ​អន្តរជាតិ​ប្រកប​ដោយ​លក្ខណៈ​ពិសេស​នៅ​ទ្វីប​អាស៊ី​និង​មាន​ឥទ្ធិពល​លើ​ពិភពលោក​ទាំង​មូល​ផង​ដែរ​ ។

សន្និសីទ​ឆ្នាំ​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ “​អាស៊ី​ដែល​បើក​ទូលាយ​និង​ច្នៃ​ប្រឌិត​ថ្មី ពិភពលោក​ដែល​មាន​ភាព​រុង​រឿង​និង​វឌ្ឍនភាព”​ ដែល​នឹង​អញ្ជើញ​ភ្ញៀវ​កិត្តិយស​​គ្រប់​មជ្ឈដ្ឋាន​​ជាង ២​ ពាន់​រូប​នៃ​បណ្តា​ប្រទេសនានា​ឲ្យ​មក​ជួប​ជុំ​គ្នា ​ដើម្បី​រួម​គ្នា​ពិគ្រោះ​ពិភាក្សា​​អំពី​ផែនការ​សហប្រតិបតិ្តការ​និង​ឈ្នះ-ឈ្នះ និង​រួម​គ្នា​រិះ​រក​គោល​នយោបាយ​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​និង​វិបុលភាព ក៏​ដូច​ជា​ផ្តល់​នូវ​តម្រិះ​ប្រាជ្ញា​ប៉អៅ​និង​រួម​ចំណែក​ជា​កម្លាំង​ប៉អៅ​ដល់​ទ្វីប​អាស៊ី​ក៏​ដូច​ជា​ពិភពលោក​ផង​ដែរ ៕

អ្នកបកប្រែ:邓倩

ពិភាក្សា()