邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

(2015 BOAO)ឯ.ឧ. គឹម គុណវឌ្ឍ​ និង​លោក Li Zhaoxing ​ប្រធាន​សមាគមន៍​ការទូត​សាធារណៈ​ប្រទេស​ចិនជួបពិភាក្សាក្នុងឱកាសវេទិកាអាស៊ីក្រុងប៉អៅឆ្នាំ២០១៥

2018-04-05 16:17:18

图片默认标题_fororder_327918_2015032713481748571700


(ឯ.ឧ. គឹម គុណវឌ្ឍ​ និង​លោក Li Zhaoxing ​ប្រធាន​សមាគមន៍​ការទូត​សាធារណៈ​ប្រទេស​ចិន​)

      ប្រធានបទ​​ពិភាក្សា​ទីមួយ​នៃ​សន្និសីទ​លើក​នេះ​គឺ​ វិធានការអំពី" ខ្សែក្រវាត់មួយនិងផ្លូវមួយ​ " ​របស់​ប្រទេស​ចិន​នឹង​នាំមក​នូវ​កាលានុវត្តភាព​និង​ការសាកល្បង​អ្វីសម្រាប់​​ប្រទេស​របស់​លោកអ្នក​ ?

       ឯកឧត្តម គឹម គុណវឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា​៖ក្តាប់ជាប់​​កាលានុវត្តភាព​ រួមគ្នា​​សម្រេច​សុបិន​ដ៏​ល្អ​ប្រសើរ​។

      ខ្សែក្រវាត់​មួយ​​និង​ផ្លូវ​មួយ​ ¡¡À នឹង​តភ្ជាប់​ប្រទេស​ដីគោកនិងមហាសមុទ្រដែលមានពហុ​ប្រវត្តិសាស្ត្របរមបុរាណ​ជាងគេ​ដែល​​​គ្របដណ្តប់លើ​ប្រជាជន​​ ១ ភាគ​ ៣​លើ​ពិភពលោក ។យើង​ជឿងជាក់​ថា​  ¡¡ã ភាសានិង​ការផ្លាស់ប្តូរ ¡¡ã​ អាចពុះពារ​ការសាកល្បង​គ្រប់បែបយ៉ាង​ដែល​យើងនឹង​ជួបប្រទះនៅ​ពេល​អនាគត​ ឲ្យតែ​យើង​​ពួតដៃ​គ្នា​ធ្វើ​ការ​ខិត​ខំប្រឹងប្រែង​ ធ្វើឲ្យទំនាក់ទំនង​​មាន​ភាព​កាន់តែ​ជិតស្និទ្ធ​ នោះ​ សេចក្ត​សុបិន​របស់​ប្រជាជន​មុខជានឹងអាច​ក្លាយទៅ​ជាការពិត​ជាមិនខាន ។

 

      ប្រធានបទ​ភាក្សា​ទីពីរ​​នៃ​សន្និសីទ​លើក​នេះ​គឺ តើ​ប្រព័ន្ធ​សារព័ត៌មាន​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​ជំរុញ​ការ​សន្ទនា​និងការ​ផ្លាស់ប្តូគ្នា​រ​រវាងអរិយធម៌​ខុសៗគ្នា ។

 

    សូមបញ្ជាក់ថា សន្និសីទ​តុមូល​ស្តីពី​អគ្គទេសក៍​ប្រព័ន្ធសារ​ព័ត៌មាន​នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០១៥​នៃ​វេទិកា​អាស៊ី​Bo'Aoបាន​រៀបចំធ្វើ​នៅ​Bo'Ao ​ខេត្ត​HaiNan​ប្រទេស​ចិនកាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ ​​។​មគ្គទេសក៍​ប្រព័ន្ធសារ​ព័ត៌មាន​ដែល​អញ្ជើញ​ចូលរួម​សន្និសីទ​នេះ​នឹង​ពិភាក្សា​គ្នា​ជុំវិញ​ប្រធានបទ​បណ្តុំមតិឯកភាព​រួម​អំពីផ្លូវសូត្រ ​រួមគ្នា​គូរប្លង់​អនាគត​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ប្រព័ន្ធសារព័ត៌មាន​​ដើម្បី​រួម​គ្នា​ពិភាក្សា​និង​ត្រួសត្រាយ​ក្នុង​ន័យ​ធ្វើ​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ប្រព័ន្ធ​សារព័ត៌មាន​រវាង​ប្រទេស​និង​តំបន់​នានា​តាម​ផ្លូវសូត្រ​និង​ផ្លូវសូត្រតាមសមុទ្រ​ ហើយ​ចុះហត្ថលេខា​លើ​សេចក្តីផ្តួចផ្តើម​ផ្លូវសូត្រ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស