邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

(2015 BOAO)មគ្គទេសក៍​ប្រព័ន្ធសារ​ព័ត៌មាន​អាស៊ី​បាន​ចុះហត្ថលេខា​លើ​«សេចក្តីផ្តួចផ្តើម​ផ្លូវ​សូត្រ​»

2018-04-05 16:13:22 cri

图片默认标题_fororder_327918_2015032713481741038800

ថ្ងៃទី២៦ ខែមីនា ​សន្និសីទ​តុមូល​ស្តីពី​អគ្គទេសក៍​ប្រព័ន្ធសារ​ព័ត៌មាន​នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០១៥​នៃ​វេទិកា​អាស៊ី​Bo'Aoបាន​រៀបចំធ្វើ​នៅ​Bo'Ao ​ខេត្ត​HaiNan​ប្រទេស​ចិន​។​មគ្គទេសក៍​ប្រព័ន្ធសារ​ព័ត៌មាន​ដែល​អញ្ជើញ​ចូលរួម​សន្និសីទ​នេះ​នឹង​ពិភាក្សា​គ្នា​ជុំវិញ​ប្រធានបទ​បណ្តុំមតិឯកភាព​រួម​អំពីផ្លូវសូត្រ ​រួមគ្នា​គូរប្លង់​អនាគត​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ប្រព័ន្ធសារព័ត៌មាន​​ដើម្បី​រួម​គ្នា​ពិភាក្សា​និង​ត្រួសត្រាយ​ក្នុង​ន័យ​ធ្វើ​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ប្រព័ន្ធ​សារព័ត៌មាន​រវាង​ប្រទេស​និង​តំបន់​នានា​តាម​ផ្លូវសូត្រ​និង​ផ្លូវសូត្រតាមសមុទ្រ​ ហើយ​ចុះហត្ថលេខា​លើ​សេចក្តីផ្តួចផ្តើម​ផ្លូវសូត្រ។

 

图片默认标题_fororder_327918_2015032713481744903700

(អគ្គនាយក​វិទ្យុ​អន្តរជាតិ​ចិន​លោក WANG Gengnian និង​ឯ.ឧ.​ គឹម​ គុណវឌ្ឍ​)

សេចក្តីផ្តួចផ្តើមផ្លូវសូត្រ​បាន​សន្យា​ថា​ នឹង​ឈរលើ​វេទិកា​នៃ​​សន្និសីទ​តុមូល​ស្តីពី​មគ្គទេសក៍​​ប្រព័ន្ធសារ​ព័ត៌មាន​ ដើម្បី​កំណត់​យន្តការ​ផ្លាស់ប្តូរ​តាម​ពេលកំណត់ ​ជំរុញ​ការ​ផ្លាស់ប្តូរ​បុគ្គលិក ​សមេ្រច​ការ​ចែករំលែកធនធាន​ ​ច្នៃប្រឌិត​ថ្មី​នូវ​រូបមន្ត​នៃ​កិច្ចសហប្រតិបត្តិការ ​ហើយ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ឡើង​នូវ​អង្គការកិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ប្រព័ន្ធសារព័ត៌មាន​តាម​ផ្លូវសូត្រ​និង​ផ្លូវសូត្រលើសមុទ្រ​នៅ​ក្នុង​ពេល​ដែល​សមស្រប៕

 

អ្នកបកប្រែ:邓倩

ពិភាក្សា()