邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

(2017 BOAO)សន្និសីទតុមូល​នៃមគ្គុទេ្ទសក៍​ប្រព័ន្ធសារព័ត៌មាន​របស់​វេទិកា Boao បាន​រៀប​ចំ​ធ្វើ​នៅថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ២០១៧

2018-04-05 16:08:46 cri

图片默认标题_fororder_919065_291821.504x310

សន្និសីទតុមូល​នៃមគ្គុទេ្ទសក៍​ប្រព័ន្ធសារព័ត៌មាន​របស់​វេទិកា Boao បាន​រៀប​ចំ​ធ្វើ​នៅតំបន់ Boao ខេត្ត​ហៃណាន ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ២៣ ខែ​មីនា ។ ក្នុងនាមជាសាខាវេទិកានៃកិច្ចប្រជុំប្រចាំឆ្នាំ២០១៧នៃវេទិកាបូអាវអាស៊ី សន្និសីទតុមូល​នៃមគ្គុទេ្ទសក៍ប្រព័ន្ធសារព័ត៌មានអាស៊ីបានអញ្ជើញមគ្គុទេ្ទសក៍ប្រព័ន្ធសារព័ត៌មានជាង២០រូបដែលមកពីប្រទេសជាង១០តាមបណ្តោយយុទ្ធសាស្ត្រខ្សែក្រវាត់មួយផ្លូវមួយ សំដៅ​រួមគ្នា​ពិភាក្សានិងស្វែងរកអនាគតថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រព័ន្ធ​សារព័ត៌មាន​អាស៊ី ។

អង្គ​ប្រជុំ​បាន​ឯកភាព​គ្នា​ថា ប្រព័ន្ធសារព័ត៌មានប្រពៃណីនៅអាស៊ីមិនទាន់បាន​ឆ្លុះបញ្ចាំងឲ្យបានពេញលេញនូវទិន្នភាពនិងភាពរស់រវើកក្នុងតំបន់នេះនៅឡើយទេ ។ ក្រោមបរិបទនៃកំណែទម្រង់ក្នុងបច្ចុប្បន្នកាល វិស័យសារព័ត៌មាន​ប្រពៃណីបាន​និងកំពុងត្រូវផ្លាស់ប្តូរ ហើយសហគមន៍រួមវាសនាអាស៊ី​ក៏បានក្លាយជាមតិឯកភាពរួមជា​បណ្តើរៗ ។ តើប្រព័ន្ធសារព័ត៌មានអាស៊ីត្រូវធ្វើយ៉ាងណាដើម្បីអោយពិភពលោក​ស្តាប់ឮសំឡេងរបស់ខ្លួន ក៏ដូចជាត្រូវពិពណ៌នាអំពីរឿងរ៉ាវរបស់ខ្លួនដោយរបៀបណា និងត្រូវធ្វើកិច្ចសហប្រតិបត្តិបែបណាដើម្បីផ្តល់ជូនពិភពលោកទាំងមូលនូវទស្សនទានអាស៊ីដែលប្រកប​ដោយសត្យានុម័តនិងមានភាពគ្រប់ជ្រុងជ្រោយ វាគឺជារឿងដែលពាក់ព័ន្ធដល់អនាគតរបស់អាស៊ី ។

អង្គ​ប្រជុំ​សង្ឃឹម​ថា ប្រព័ន្ធសារព័ត៌មាន​អាស៊ី​អាច​ចែករំលែក​បទពិសោធ​និង​តម្រិះប្រាជ្ញា   ផ្សាព្វផ្សាយសំឡេងរបស់អាស៊ី ដើម្បី​បំផុសកម្លាំងចលកថី្ម​របស់​ប្រព័ន្ធសារព័ត៌មាន  និង​រួមគ្នា​បង្កើត​រចនា​សម័្ពន្ធ​ថី្ម​សម្រាប់​កិច្ចសហប្រតិបតិ្តការ​លើ​វិស័យ​ប្រព័ន្ធ​សារព័ត៌មាន ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស