26℃
Beijing
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក វ៉ាងយី ជួបសន្ទនាជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

2018-03-31 15:31:40 cri

       ថ្ងៃទី ៣០ ខែមីនា  ​លោក វ៉ាង យី ​ទីប្រឹក្សា​កិច្ចការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​បាន​ជួប​សន្ទនា​ជាមួយ​ សម្តេច ​ហ៊ុន សែន  នាយករដ្ឋមន្ត្រី​កម្ពុជា ​ក្នុងអំឡុង​ពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​​​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​មហាអនុតំបន់​ទន្លេ​មេគង្គ​ (GMS) ​ដែល​ប្រារព្ធធ្វើនៅ​ទីក្រុងហាណូយ ​ប្រទេស​វៀតណាម។

       លោក វ៉ាង យី ​បាន​ជម្រាបជូន​នូវ​ការផ្តាំ​ផ្ញើ​សាកសួរសុខទុក្ខ​របស់​មេដឹកនាំ​ជាតិ​ចិន​ចំពោះ​សម្តេច​ ហ៊ុន សែន  ​។  ​លោក វ៉ាង យី ​បាន​មាន​ប្រសាសន៍​ថា  ​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​ជា​សហគមន៍​រួម​វាសនា​តែ​មួយ​ដែល​មាន​អត្ថន័យ​យុទ្ធសាស្ត្រ​  ​ភាគីទាំងពីរ​គាំទ្រ​គ្នា​ ​ជឿជាក់គ្នា ​និង​ជួយគ្នា​ទៅវិញទៅមក​ជារៀងរហូត ​។ ​ភាគី​ចិន​នឹង​បន្ត​គាំទ្រ​ប្រជាជន​កម្ពុជា​ដើរ​តាម​មាគ៌ា​អភិវឌ្ឍ​ដែល​សមស្រប​នឹង​សភាពការណ៍​ជាតិ​របស់​ខ្លួន​ ​គាំទ្រ​កម្ពុជា​រក្សា​គាំពារ​អធិបតេយ្យភាព​ជាតិ​និង​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន  គាំទ្រ​កម្ពុជា​ធ្វើ​ការបោះឆ្នោត​សកល​ដោយ​រលូន​។ ​ប្រទេស​ចិន​រីករាយ​បន្ត​ពង្រឹង​និង​ពង្រីក​​កិច្ចសហប្រតិបត្តិការ​មេត្រីភាព​រវាង​ចិន​និងកម្ពុជា  ​​​​បង្កើន​ការផ្លាស់ប្តូរ​និង​ទាក់ទងគ្នា​នៃ​កិច្ចការ​ក្នុង​តំបន់ ​ជឿជាក់​ថា​ភាគី​កម្ពុជា​ក៏​នឹង​បន្ត​ដើរ​តួនាទី​វិជ្ជមាន​តទៅទៀត​​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ដ៏​ល្អប្រសើរ​នៃ​ទំនាក់​ទំនង​ចិន​និង​អាស៊ាន​។

      សម្តេច ហ៊ុន សែន ​បាន​សំដែង​ការអបអរ​សាទរ​ជាថ្មី​ម្តង​ទៀត​ចំពោះ​​លោក ស៊ី ជីនភីង ​ដែល​បាន​ជាប់ឆ្នោត​​បន្តជា​ប្រធានរដ្ឋចិន​​ និង​​លោក លី ខឹឈាង ​ដែល​បន្ត​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​ចិន​ ​ហើយ​សម្តេច​បាន​សំដែង​នូវ​ទឹកចិត្ត​សោមនស្សរីករាយ​​​ចំពោះ​ចំណង​មិត្តភាព​ប្រពៃណី​រវាង​កម្ពុជា​និង​ចិន​ត្រូវបាន​​ពង្រឹង​​និង​មានការវិវឌ្ឍរីកចម្រើន​ទៅមុខ​តទៅទៀត​។  សម្តេច ​ហ៊ុន សែន  បាន​មាន​ប្រសាសន៍​ទៀត​ថា  ​​សូម​អរគុណ​ភាគី​ចិន​ដែល​បាន​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្ពុជា​ក្នុង​​ការគាំពារ​អធិបតេយ្យភាព ​ឯករាជ្យភាព​និង​ភាពថ្លៃថ្នូរ​របស់​ប្រទេសជាតិ​។  គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជំនឿចិត្ត​ ហើយ​ក៏​មាន​សមត្ថភាព​រួមជាមួយ​ប្រជាជន​កម្ពុជា ​​ជំរុញ​កិច្ចការងារ​ប្រទេស​ជាតិ​គ្រប់​វិស័យ​ដោយ​ភាពរលូន​ផង​ដែរ​។ ​កម្ពុជា​​សង្ឃឹម​ថា​​ភាគី​ទាំងពីរ​នឹងធ្វើ​​កិច្ចសហប្រតិបត្តិការ​មេត្រីភាព​ក្នុង​គ្រប់​វិស័យ​ឲ្យ​កាន់តែ​ស្និទ្ធស្នាល​ថែមមួយ​កម្រិត​ទៀត​។  ​​​ភាគីកម្ពុជា​រីករាយ​លះបង់​កម្លាំង​ផ្ទាល់​ខ្លួន​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន​និង​ចិន​៕​​​

 

អ្នកបកប្រែ:邓倩

ពិភាក្សា()

邓倩