邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

កិច្ចសម្ភាសន៍ពិសេសជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ៖ ការអភិវឌ្ឍរបស់ប្រទេសចិន បានជំរុញឱ្យ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងទូទាំងពិភពលោក

2018-03-22 16:29:24 cri

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ៖ ការអភិវឌ្ឍរបស់​ប្រទេសចិន ​បាន​ជំរុញ​ឱ្យ មានសន្តិភាព​ ស្ថិរភាព​ និង​ការអភិវឌ្ឍ​ក្នុង​តំបន់ និង​ទូទាំងពិភពលោក​ 

លោក Xue Lei  អ្នកសារព័ត៌មាន​ទីភ្នាក់ងារព័ត៌មាន​ស៊ីនហួចិន​

 

图片默认标题_fororder_图1

(រូបថតជាឯកសារ)

          បើសិន​និយាយ​ចំពោះ​គណបក្សកុម្មុយនិស្ត​ចិន ​និង គណ​បក្សប្រជាជន​កម្ពុជា ឆ្នាំ​ ២០១៦ គឺ​ជាឆ្នាំមួយ​ដែលមាន​​អត្ថន័យ​ពិសេស ពោលគឺ​រយៈពេល​៩៥ ឆ្នាំ​មុន គណ​បក្ស កុម្មុយនិស្ត​ចិន​ត្រូវបាន​បង្កើតឡើង។ ​រយៈពេល២០ ឆ្នាំមុន គណបក្ស​កុម្មុយនិស្ត​ចិន​ និង គណបក្សប្រជាជន​កម្ពុជា ​​បាន​បង្កើត​ទំនាក់ទំនង​មិត្តភាព​ជាផ្លូវការ។ មុននេះ​បន្តិច សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណ​បក្ស​ប្រជាជនកម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​បាន​ផ្តល់​បទ​សម្ភាសន៍ពិសេស​​ជា​លាយលក្ខណ៍អក្សរ​ជាមួយ​អ្នកសារព័ត៌មាន​ចិន ស៊ីនហួ ដោយសម្តេច​បាន​កោតសរសើរយ៉ាងខ្ពង់​ខ្ពស់​ចំពោះ​​សមិទ្ធផល​ដែល​គណបក្ស កុម្មុយនិស្ត​ចិនទទួលបាន​ក្នុងរយៈពេល ​៩៥ ឆ្នាំ​កន្លងមកនេះ។ សម្តេច​​បាន​បញ្ជាក់​ថា​ ការ អភិវឌ្ឍរបស់​ប្រទេស​ចិន​បាន​អំណោយផល​ដល់​ការ​អភិវឌ្ឍក្នុង​តំបន់ ព្រមទាំងជំរុញឱ្យមាន​សន្តិភាព​ ស្ថិរភាព ​និ​ង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ ​និងនៅក្នុងទូទាំង​ពិភពលោក​ផងដែរ​ ។

             សម្តេច​វិបុលសេនាភក្តី សាយ ឈុំ បានលើកឡើង​​ថា​ “  រំលឹក​ឡើង​វិញ​នូវ​រយៈ​ពេល​​ ៩៥ ឆ្នាំ​​កន្លងមក ប្រទេស​ចិន​បាន​ទទួលការសាកល្បង​យ៉ាង​តឹងរ៉ឹង​ជា​ច្រើន​​លើផ្នែក​ការ​ការពារ​ ការកសាង​ និង​អភិវឌ្ឍន៍​ជាតិ ព្រម​ទាំងបញ្ហា​​លើកកម្ពស់​កម្រិត​ជីវភាពរស់នៅ​របស់​ប្រជាជនចិន។ ជាមួយនឹង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​​ស្រុក ប្រទេស​ចិន​ក៏​ត្រូវ​រង​កម្លាំង​សម្ពាធ​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ពី​បរទេសផងដែរ ប៉ុន្តែ​គណបក្សកុម្មុយនិស្ត​ចិន ​និង​ប្រជាជន​ចិន ​បាន​ផ្អែក​លើ​កម្លាំង​អត់ធ្មត់​យ៉ាង​រឹងមាំ ការប្រឹងប្រែងតស៊ូ ​និង​ភាពឈ្លាសវៃ ដើម្បី​​ពុះពារ​ជំនះ​នូវ​ឧបសគ្គ​យ៉ាង​ច្រើន​ ហើយ​ជា​លទ្ធផល​គឺ​ទទួលបាន​ជោគជ័យជា​បន្តបន្ទាប់”។

             សម្តេច​វិបុលសេនាភក្តី ​សាយ ឈុំ​ បាន​លើកឡើង​ថា " នៅក្រោមការដឹកនាំ​ដ៏​ត្រឹម ត្រូវ​របស់គណបក្ស​កុម្មុយនិស្ត​ចិន ប្រជាជន​ចិន​បាន​អនុវត្ត​កំណែ​ទម្រង់តាមលក្ខណៈ ពិសេសរបស់​ចិន ​ដែល​ជា​​យុទ្ធសាស្ត្រ​ដ៏ត្រឹមត្រូវ​និង​បាន​ជំរុញ​ដល់ការអភិវឌ្ឍយ៉ាង​ឆាប់ រហ័សក្នុងល្បឿនលឿន​លើ​គ្រប់វិស័យ​។ ក្នុងនោះដែរ កម្រិត​ជីវភាពរស់នៅ​របស់​ប្រជាជន​ចិន​ត្រូវ​លើកកម្ពស់​ជាបន្តបន្ទាប់​ ហើយ​ប្រទេស​ចិន​បាន​ក្លាយទៅ​ជាតួ​​អង្គ​សេដ្ឋកិច្ច​ធំទី២​លើពិភពលោក​ ។

             ​សម្តេច សាយ ឈុំ​ ក៏បានកត់​សម្គាល់​ផងដែរថា ស្របពេល​នឹង​ការ​អភិវឌ្ឍប្រទេស ជាតិ​យ៉ាងឆាប់រហ័ស " ប្រទេស​ចិន​បានដើរតួនាទី​កាន់តែ​សំខាន់​នៅក្នុង​តំបន់​និងនៅ​លើ ពិភពលោក​ផងដែរ គួរ​បញ្ជាក់​ថា កំណើន​សេដ្ឋកិច្ច​ចិន​បាន​នាំ​មកនូវ​កាលានុវត្តភាព​ថ្មី​សម្រាប់​សេដ្ឋកិច្ច  ​និង​ការអភិវឌ្ឍ​សង្គម​នៅក្នុង​តំបន់​និង​ពិភពលលោក​ ពិសេស​គឺ​​​បណ្តា​ប្រទេស​ជិតខាង​ "។

           សម្តេច​ សាយ​ ឈុំ​ បាន​វាយ​តម្លៃ​យ៉ាងខ្ពស់​ចំពោះ​ការផ្តួច​ផ្តើម​គំនិត​អំពី​យុទ្ធសាស្ត្រ​" ខ្សែក្រវាត់មួយនិង​ផ្លូវ​មួយ "​ និង​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​ ។ សម្តេច​បានគូស​​​បញ្ជាក់​ថា "ការផ្តួចផ្តើម​គំនិត​ទាំងពីរនេះ ​បាន​បង្ហាញ​ឲ្យ​ឃើញនូវ​​ការ​ប្តេជ្ញា​ ចិត្ត​​របស់​ចិន​អំពី​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍បើកចំហ ​និង ​ជំរុញ​ការតភ្ជាប់គ្នា។ អ្វី​ទាំង​អស់នេះ​មិនមែនគ្រាន់តែ​ដើរតួនាទី​សំខាន់ៗ​ក្នុង​ការជំរុញ​ទំនាក់ទំនង ​និងការតភ្ជាប់គ្នា​រវាង​បណ្តាប្រទេស​នានា​ក្នុងតំបន់​ និង បណ្តា​ប្រទេស​នានា​លើពិភពលោក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​គាំពារ​សន្តិភាពនិង​សន្តិសុខ​លើពិភពលោក​ផងដែរ។

           សម្តេច​បាន​បញ្ជាក់បន្ថែម​ថា​ សមាជិក​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធអាស៊ី​ជា​ច្រើន ក្នុងនោះរួមមានទាំង​ប្រទេស​កម្ពុជា​ផង សុទ្ធតែ​ជា​ប្រទេសនៅ​តាម​បណ្តោយដងផ្លូវ " ខ្សែ​ក្រវាត់​​មួយ​និង​ផ្លូវមួយ​ " ហើយ​ក៏​មានការរំពឹង​ទុក​ថា ប្រទេស​ពាក់ព័ន្ធ​​នានា​​អាច​ទទួល​បាន​នូវផលប្រយោជន៍​ពី​ការអនុវត្តនៃ​ការផ្តួចផ្តើម​គំនិត​ទាំង​ពីរនេះ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​រៀងៗ​ខ្លួន ។

            ការបើកចំហ​និង​ការអភិវឌ្ឍរបស់ប្រទេស​ចិនមាន​អត្ថន័យ​យ៉ាងទូលំទូលាយ​ចំពោះ​ តំបន់​និង​ចំពោះពិភពលោក ដែលវាមិនត្រឹមតែ​បង្ហាញ​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ប៉ុណ្ណោះទេ វាក៏បង្ហាញនៅក្នុងវិស័យផ្សេងៗផងដែរ​។ ថ្នាក់ដឹកនាំ​ប្រទេស​ចិនក៏​បាន​លើក​ឡើង​ផងដែរ នូវទស្សនៈការទូត​អំពី " ភាពជិតស្និទ្ធិ​ ភាពស្មោះត្រង់  ​ផ្តល់ផល​ប្រយោជន៍​​ដល់​គ្នា​ទៅវិញ​ទៅមក​ និង​អធ្យាស្រ័យគ្នា ដើម្បី​បង្កើត​សហគមន៍​រួម​វាសនា​តែមួយ​អាស៊ាន​- ចិន​ ដោយ​ឈរលើ​មូលដ្ឋាន​​មាន​មេត្រីភាព​និង​សុខដុមនីយកម្ម​ជាមួយ​ប្រទេស​ជិតខាង និង​កិច្ចសហ ប្រតិបត្តិការផ្តល់ផលប្រយោជន៍​ដល់​គ្នាទៅវិញទៅមក​ ។

               សម្តេច​ សាយ ឈុំ​ បាន​កត់សម្គាល់ថា ទស្សនៈការទូត​អំពី " ភាពជិត​ស្និទ្ធិ ភាព ស្មោះត្រង់ ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក ​និងអធ្យាស្រ័យ​គ្នា " បាន​គាំពារ​ផល ប្រយោជន៍​របស់​ភាគីពាក់ព័ន្ធ​នានា​។ ដោយ​ឈរលើ​មូលដ្ឋាន​​ប្រកាន់ខ្ជាប់នូវ​គោលការណ៍ ស្មើភាព​និង​មិន​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង បណ្តាប្រទេសពាក់ព័ន្ធនានា​អាច​ទទួលបាននូវ​ផលប្រយោជន៍​ជាច្រើន​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​ ពិសេសគឺ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និង​​ទេសចរណ៍​ជាដើម​។ អ្វីដែលគួរឱ្យកាន់តែចាប់អារម្មណ៍នោះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ  ទំនាក់​ទំនង​​សហ​ប្រតិបត្តិការ​មិត្តភាពជា​ប្រពៃណី​រវាង​ប្រទេស​​ទាំងពីរ  កម្ពុជានិងចិន​ បាន​ត្រូវ​លើក​កម្ពស់ជា​លំដាប់ រហូត​ដល់ក្លាយ​ជា​​​ទំនាក់ទំនង​ភាព​ជាដៃគូ​នៃកិច្ច សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ ។   កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទស​ទាំងពីរ​លើ​គ្រប់វិស័យ​បាន​ផ្តល់​ផលប្រយោជន៍​ជាច្រើនដល់​ប្រជាជននិង​ប្រទេស​ទាំងពីរ។ សម្តេច​បាន​បញ្ជាក់​ថា​ " ប្រទេស​ចិន​បាន​ផ្តល់​ជំនួយជា​ច្រើន​ដល់​​ប្រទេស​​កម្ពុជា​ ​ដែល​អ្វីទាំងអស់នេះ បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមរបស់​កម្ពុជា។

               ព្រម​ពេល​ជាមួយ​គ្នា​នេះ សម្តេច​​បាន​បញ្ជាក់​ថា គោលនយោបាយ​នេះនឹង​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នាដោយ​ឈរលើ​មូលដ្ឋាន​​​គាំពារ​​សន្តិភាព​​និ​ងស្ថិរភាព ដើម្បី​សម្រេច​បាន​​នូវ​​គោល​បំណង​​ស្តីពី​សន្តិភាព រួម​រស់នៅ​ជា​មួយ​គ្នា​​ដោយ​សុខដុមរមនា​ដើម្បី​ឆ្ពោះទៅ​រក​​​ភាព​​រុងរឿងថ្កុំថ្កើងទាំងអស់គ្នា​ ។

                សម្តេច​បាន​លើកឡើង​ទៀត​ថា​ " សហគមន៍​រួម​វាសនា​តែមួយ​អាស៊ាន​-ចិន​ គឺជា​ការផ្តួចផ្តើម​គំនិត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ ទោះបី​​ជាសព្វថ្ងៃនេះ​វា​មិនទាន់​​បាន​​សម្រេច គោល​បំណង​ទាំងស្រុង​​នៅ​ឡើយ​ តែ​ខ្ញុំសង្ឃឹមថា​ ទំនាក់ទំនង​ភាព​​ជា​​ដៃគូ​​សន្ទនា​អាស៊ាន​-ចិន ប្រាកដជាត្រូវបាន​លើក​​កម្ពស់ជា​​លំដាប់ ហើយ​ក្លាយទៅ​ជា​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​​នេះពិតជា​មាន​សារៈ​សំខាន់​ខ្លាំងណាស់​។ ដោយសារចិន​និង​អាស៊ាន គឺ​ជា​អ្នកជិតខាងល្អ​  ជាមិត្តភ័ក្តិ​ល្អ    និងជា​ដៃគូ​ល្អ​ ខ្ញុំ​មាន​ក្តី​សោមនស្សរីករាយ​ណាស់​និង​ពេញ​ចិត្តយ៉ាងខ្លាំង​​​ចំពោះ​​សមិទ្ធផល​សំខាន់ៗ​​ដែល​ទទួលបាន​​ពី​កិច្ចសហប្រតិបត្តិការ​​រវាង​ចិន​-អាស៊ាន ក៏ដូច​ជា អាស៊ាន​-ចិន ជប៉ុន និង​កូរ៉េខាងត្បូង( 10+3 )  តំបន់​ពាណិជ្ជកម្ម​​សេរី​ចិន​​-អាស៊ាន​ ​និង​តំបន់​តាម​​បណ្តោយ​​ដងទន្លេឡានឆាង-មេគ្គង​ ជាដើម​ ។

            សម្តេច​បាន​​បញ្ជាក់​​ផងដែរ​ថា​​ " អាស៊ាន​​និង​ចិន​គឺ​ជា​​ដៃគូដែល​មិនអាច​​ខ្វះ​បាននោះ​ទេ "។ ការ​អភិវឌ្ឍន៍របស់​អាស៊ាន​មិនអាច​ចាកចេញ​ពី​កិច្ចសហប្រតិបតិ្តការ​ជា​មួយ​​ចិនបាន​​ឡើយ ដូច្នេះ​ ​ចិន​និង​អាស៊ាន​នឹង​ដើរ​តួនាទី​សំខាន់ ​​និង​អាចបំពេញបន្ថែមឱ្យគ្នា​​នៅក្នុង​ការ ​អភិវឌ្ឍលើគ្រប់វិស័យ​នាពេល​អនាគត។ សម្តេច​​​បាន​លើកឡើង​ថា​ " ការបង្កើត​​ទំនាក់ទំនង​រវាង​អាស៊ាន​-ចិន​ ​ដែល​មាន​ភាព​កាន់តែ​ជិតស្និទ្ធិ ​គឺមាន​សារៈសំខាន់​ខ្លាំង​ណាស់ចំពោះ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ គាំពារ​​ស្ថិរភាព​ សន្តិភាព និង​សន្តិសុខ​​  ព្រមទាំង​​ជំរុញឱ្យមាន​ភាព​​ថ្កុំថ្កើងនិង​រីកចម្រើន​​ក្នុង​តំបន់ទៀត​ផង​ ។

                នៅ​ឆ្នាំ​ ​២០១៦ នេះ គឺ​ចំ​​ពេលនៃ​ខួប​ទី ​២០ នៃ​ការ​បង្កើត​​ទំនាក់ទំនង​​មិត្តភាព​​រវាង គណបក្ស​​ប្រជាជន​ក​ម្ពុជា​និង​គណ​​បក្ស​កុម្មុយនិស្ត​ចិន។ សម្តេច ​សាយ ឈុំ​ បាន​បញ្ជាក់​ថា​ទំនាក់ទំនង​មិត្តភាព​រវាង​គណបក្ស​ទាំងពីរ​ ​​បាន​ប្រកានខ្ជាប់​នូវ​គោលការណ៍​​មូលដ្ឋាន​ ​៤ ចំណុច​    គឺ​ឯករាជ្យ​ ​ស្មើភាព ​គោរព​គ្នា​ទៅវិញ​ទៅមក ​និង​មិន​ជ្រៀតជ្រែកកិច្ចការ​ផ្ទៃក្នុង​​រៀង​ៗខ្លួន។ ​ក្នុងរយៈ​ពេល​២០ឆ្នាំ​កន្លងមកនេះ គណបក្ស​ទាំងពីរ​ បានធ្វើ​ជា​កម្លាំង​ដឹកនាំ​ដ៏​សំខាន់​ និងបាន​ជំរុញប្រកប​ប្រសិទ្ធភាពក្នុងការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យ​រវាងរដ្ឋាភិបាល​ប្រទេស​ទាំងពីរ ព្រមទាំង​ជំរុញ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ឡើង ឈាន​ដល់​ទំនាក់ទំនង​ភាព​ជា​ដៃគូ ​​នៃកិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ផង ​ដែរ។ អាចនិយាយបាន​ថា " ទំនាក់ទំនង​រវាង​គណបក្សទាំងពីរ​ ​គឺជា​មិត្តភ័ក្តិ​ចាស់​ ជា​មិត្តភក្តិ​​ល្អ ​ជា​អ្នកជិត​​ខាង​​ល្អ ជាបងប្អូន​​ល្អ​​ និងជា​ដៃគូល្អយ៉ាងពិតប្រាកដ។ "

               ​ចំពោះ​គោលដៅ​នៃ​កិច្ចសហប្រតិបត្តិការ ​និង​ការផ្លាស់ប្តូរ​រវាង​គណបក្ស​ទាំងពីរ​នាពេល​អនាគត​ សម្តេច ​សាយ ឈុំ ​បានគូស​បញ្ជាក់​ថា ដើម្បី​ពង្រឹង​និង​ពង្រីក​មិត្តភាព​ និង​ទំនាក់ទំនង​សហប្រតិបត្តិការ​ទ្វេភាគី​​ ភាគីទាំងពីរ​ត្រូវ​តែបន្ត​បង្កើននូវ​ដំណើរ​ទស្សនកិច្ច​រវាង ថ្នាក់ដឹកនាំជាន់ខ្ពស់ ​និង​ការ​ផ្លាស់ប្តូរ​បទពិសោធន៍មន្ត្រី​​រវាង​​គណបក្ស​ទាំងពីរ ពិសេសគឺ​ជំរុញ​ការផ្លាស់ប្តូរ​រវាងយុវជន ពីព្រោះ​ថាយុវជន​ជា​តួអង្គពិសេស​ក្នុងការ​រក្សា​បន្ត ពង្រឹង និង ពង្រីក​ទំនាក់ទំនង​រវាង​គណបក្ស​ទាំងពីរ​ ក៏ដូចជារវាងរដ្ឋាភិបាល​និង​ប្រជាជននៃ​​ប្រទេស​ទាំងពីរ។ ក្រៅពីនេះ ភាគីទាំងពីរ​​នឹង​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​និងការ​សម្របសម្រួល​ស្តីពី​បញ្ហា​ក្នុងតំបន់និង​អន្តរជាតិ​ ហើយកិច្ចការនេះ​ក៏​ជា​ភារកិច្ច​ដ៏​សំខាន់​ដែល​គណបក្ស​ទាំងពីរសុទ្ធតែ​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ដូច​គ្នាផងដែរ ៕

អ្នកបកប្រែ:邓倩

ពិភាក្សា()