邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

​វេទិកា​ព្រះពុទ្ធ​សាសនា​និង​វប្បធម៌​នៃ​មនុស្សជាតិ​ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្តួច​ផ្តើម​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ” ​ប្រារព្ធ​​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន​

2018-03-21 14:16:53 cri

    ថ្ងៃទី ៤ ខែ​កុម្ភៈ វេទិកា​ព្រះពុទ្ធ​សាសនា​និង​វប្បធម៌​នៃ​មនុស្សជាតិ​ក្រោម​ក្រប​ខ័ណ្ឌ​គំនិត​ផ្តួចផ្តើម “ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ” បាន​ប្រារព្ធ​​ធ្វើ​នៅ​វត្ត Wan Nian ភ្នំ Fo Guang នៃ​ក្រុង​ម៉ានីល លោក Luo Gang ទី​ប្រឹក្សា​និង​ជា​អគ្គ​កុងស៊ុល​នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន​ ព្រម​និង​ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន​ចំនួន​ជិត ១​រយនាក់​បាន​ចូលរួម​វេទិកា​នេះ ។

      លោក Luo Gang បាន​ថ្លែងថា គំនិត​ផ្តួច​ផ្តើម “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ”​គឺ​ជា​គំនិត​ផ្តួច​ផ្តើម​មួយ​ដែល​រដ្ឋាភិបាល​ចិន​ចែក​រំលែក​នូវ​សមិទ្ធផល​សេដ្ឋកិច្ច​និង​ឱកាស​អភិវឌ្ឍន៍​ជា​មួយ​ពិភពលោក ក្រៅ​ពី​ផ្តោត​សំខាន់​ទៅ​លើ​កិច្ច​សហប្រតិបតិ្តការ​ផ្នែក​សេដ្ឋកិច្ច ប្រទេស​ចិន​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​​មនុស្សជាតិ​ ព្រម​និង​គូស​បញ្ជាក់​ការ​បំពេញ​បន្ថែម​និង​ការ​ផ្លាស់​ប្តូរ​រវាង​មនោសញ្ចេតនា​របស់​ប្រជាជន​ផង​ដែរ ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស