邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ឌូទើតេ​ប្រធានាធិបតី​ហ្វីលីពីន​

2018-03-21 13:23:34 cri

图片默认标题_fororder_20170516143259581_14883

ថ្ងៃទី​១៥​ខែ​ឧសភា​នៅ​វិមាន​សភា​ប្រជាជនចិន​ក្រុង​ប៉េកាំង​ ​លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋចិន​បាន​ជួប​ពិភាក្សា​ការងារ​​ជា​មួយ​លោក​ឌូទើតេ​ប្រធានាធិបតី​ហ្វីលីពីន​ដែល​អញ្ជើញ​មក​ប្រទេស​ចិន​ដើម្បី​ចូលរួម​វេទិកា​កំពូល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​យុទ្ធសាស្រ្ត​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​។

      លោក​ស៊ី ជីនភីង​បាន​ថ្លែង​ថា​ ​ប្រទេស​ហ្វីលីពីន​ជា​ប្រទេស​ជិត​ខាង​ដ៏​មេត្រីភាព​របស់​ប្រទេស​ចិន​ ​ហើយ​ក៏​ជា​ដៃគូ​សំខាន់​ក្នុង​ការ​រួម​សហការ​កសាង​យុទ្ធសាស្រ្ត​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ផង​ដែរ​។ ​ការ​ប្រកាន់​ខ្ជាប់​នូវ​កិច្ច​សហប្រតិបត្តិការ​មេត្រីភាព​និង​សុខដុមរមនា​និង​សម្រេច​ភាព​ឈ្នះឈ្នះ​ជា​ផ្លូវ​ដ៏​ត្រឹមត្រូវ​សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន​និងហ្វីលីពីន​។​ប្រទេស​ចិន​រីករាយ​ក្នុង​ការ​រួមសហការ​ជា​​មួយ​ប្រទេស​ហ្វីលីពីន​ជំរុញ​ការតភ្ជាប់​យុទ្ធសាស្រ្ត​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ ​ដើម្បី​​ទទួល​បាន​សមិទ្ធផល​កាន់តែ​ច្រើន​នៅ​លើ​​ផ្លូវ​ដែល​បាន​អភិវឌ្ឍ​និង​ផ្តល់​សុខសុភមង្គល​កាន់តែ​ច្រើន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​២​។

      លោក​ឌូទើតេ​បាន​សំដែង​ការ​ជូនពរ​ចំពោះ​ការ​បើក​ធ្វើ​វេទិកា​កំពូល​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​ដោយ​ជោគជ័យ​ ​ព្រម​ទាំង​បាន​ថ្លែង​ថា​ គំនិត​ផ្តួចផ្តើម​ស្តីពី​យុទ្ធសាស្រ្ត​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​នឹង​ជំរុញ​យ៉ាង​ខ្លាំង​នូវ​ការ​តភ្ជាប់​និង​កំណើន​សេដ្ឋកិច្ច​អាស៊ី​ ​ហើយ​ក៏​នឹង​នាំ​មក​នូវ​ឱកាស​ការងារ​និង​ភាព​រុងរឿង​ថ្កុំថ្កើង​ដល់​ហ្វីលីពីន​ផង​ដែរ​៕

អ្នកបកប្រែ:邓倩

ពិភាក្សា()