邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បណ្តា​ឥស្សរជន​ប្រព័ន្ធ​សារព័ត៌មាន​អន្តរជាតិ​សំគាល់​ថា​ គំនិត​ផ្តួចផ្តើម​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ផ្តល់​ឳកាស​ដល់​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ដល់​ប្រទេស​តាម​បណ្តោយ​ខែ្ស​នេះ

2018-03-21 11:19:50 cri

图片默认标题_fororder_20170911151138125_30456

ថៃ្ង​ទី១០​ ខែ​កញ្ញា​ ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​នៃ​ប្រព័ន្ធ​សារព័ត៌មាន​អន្តរជាតិ​ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្តួច​ផ្តើម​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​បាន​ក្លាយ​ទៅជា​ប្រធាន​បទ​របស់​វេទិកា​ប្រធាន​ទីភ្នាក់ងារ​ព័ត៌មាន​នៃ​បណ្តា​ប្រទេស​ស្ថិត​ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្តួច​ផ្តើម​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ដែល​បាន​បើក​ធ្វើ​នៅ​ក្រុង​Thassaloniki​ ប្រទេស​ក្រិច​។​តំណាង​ជាន់​ខ្ពស់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចំនួន​២៥​ដែល​មកពី​ប្រទេស​ចិន​ ក្រិច​ រុស្ស៊ី​ អេស្ប៉ាញ ​ប៉ូឡូញ​និង​ស៊េប៊ី​ជាដើម​បាន​ឯកភាព​មតិគ្នា​ពី​ផលប្រយោជន៍​នៃ​កិច្ចសហប្រតិបត្តិការ​នេះ៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស