邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការ​កសាង​សកល​វិទ្យាល័យ​ស្យានម៉ឺន​នៅ​ម៉ាឡេស៊ី​មាន​ភាព​រលូន​ នឹង​ផ្តល់​នូវ​ធនធាន​មនុស្ស​អន្តរជាតិ​កាន់តែ​ច្រើន​អំណោយ​ផល​ដល់​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​

2018-03-21 14:15:00 cri

  ថៃ្ងទី​១១​ ខែ​មីនា​ មហាសន្និបាត​លើក​ទី១​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បាន​រៀបចំ​ធ្វើ​សកម្មភាព​ទទួល​បទសម្ភាសន៍​ក្នុង​ច្រក​សម្រាប់​តំណាង​លើក​ទី​៣។​លោក​ចាងយុង​ សមាជិក​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​និងជា​សកល​វិទ្យាធិការ​នៃ​សកល​វិទ្យាល័យ​ស្យានម៉ឺន​បាន​ថែ្លងថា​ សកលវិទ្យាល័យ​ស្យានម៉ឺន​នៅ​ម៉ា​ឡេ​ស៊ី​បាន​ធ្វើ​ការកសាង​ដោយ​រលូន​ វា​នឹង​ផ្តល់​នូវ​ធនធានមនុស្ស​អន្តរជាតិ​ដែល​មាន​គុណភាព​ខ្ពស់​កាន់តែ​ច្រើន​ដល់​ការ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ​នា​ពេល​អនាគត៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស