pause
音量+
Play
音量-

វីដេអូ

លោក ​Xi Jinping និង​លោក​ប្រធានាធិបតី​កាហ្សាស្ថាន​បាន​ធ្វើ​ការ​ចរចា គូស​បញ្ជាក់​នូវ​សុខដម​រម្យនា​រវាង​ប្រទេស​ជិត​ខាង​ និង​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​និង​ឈ្នះ-ឈ្នះ
2013-09-08 16:24:09   cri  Web Editor:Xu

       ថ្ងៃ​ទី ​៧ ​ខែ​កញ្ញា លោក ​Xi Jinping ប្រធានរដ្ឋ​ចិន​បាន​ធ្វើ​ការ​ចរចា​ជាមួយ​លោក ​Nazarbayev ​ប្រធានាធិបតី​ប្រទេស​កាហ្សាស្ថាន​នៅ​ក្រុង​Astana ។ ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​ពីរ​បាន​បូក​សរុប​ការ​អភិឌ្ឍន៍​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​កាហ្សាស្ថាន រៀបចំ​ផែនការ​ទាំង​ស្រុង​នូវ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត​ ហើយ​បាន​ដើរ​ដល់​មតិ​ឯកភាព​គ្នា​ជា​សំខាន់​និង​ទូលំ​ទូលាយ​ស្តីពី​ការ​ពង្រីក​ទំនាក់​ទំនង​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​កាហ្សាស្ថាន​ដោយ​ស៊ីជម្រៅ ។

       ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​ពីរ​បាន​សម្គាល់​ថា នៅ​ក្នុង​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ស្នូល​និង​យកចិត្ត​ទុកដាក់​ក្រៃ​លែង​របស់​ភាគិ​ម្ខាង​​ទៀត ភាគី​ទាំង​ពីរ​នឹង​បន្ត​រក្សា​ការ​ទាក់​ទង​គ្នា​និង​សម្រប​សម្រួល​គ្នា​ដោយ​ជិត​ស្និទ្ធ ។

       ប្រមុខ​រដ្ឋប្រទេស​ទាំង​ពីរ​បាន​គូស​បញ្ជាក់​ថា ភាគី​ចិន​និង​កាហ្សាស្ថាន​ត្រូវ​គិត​គូ​ពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ខ្លួន កែ​សម្រួល​រចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​ទ្វេភាគី ជំរុញ​ពាណិជ្ជកម្ម​មាន​ពិពិធកម្ម ៕

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040