pause
音量+
Play
音量-

វីដេអូ

សុភា
2011-12-12 16:02:54  cri  Web Editor:cambodian

នាងខ្ញុំសុភា ជាពិធីការិនីនៃនាទីធ្វើដំណើរជាមួយអ្នករាល់ថ្ងៃច័ន្ទដែលមានប្រធានបទ​ធ្វើទេសចរណ៍។

នាងខ្ញុំចូលចិត្តធ្វើទេសចរណ៍ណាស់ ហើយមានសុបិនចង់ធ្វើទេសចរណ៍ជុំវិញពិភព​លោក។ តែដោយសារជាប់រវល់នឹងការងារ បានជាពិបាកសំរេចបាន។ប៉ុន្តែជាសំណាង​ណាស់ដែលនាងខ្ញុំមានកិត្តិយសក្លាយទៅជាពិធីការិនីនៃនាទីធ្វើដំណើរជាមួយអ្នក បំរើ​អារម្មណ៍ប្រីយមិត្តអ្នកស្តាប់ក្នុងកម្មវិធីទេសចរណ៍។ កម្មវិធីនេះបានផ្តល់នូវឱកាសមួយ​ឲ្យនាងខ្ញុំយល់ដឹងពីរមណីយដ្ឋានកាន់តែច្រើនទាំងក្នុងនិងក្រៅប្រទេសចិន ហើយរៀប​រៀងនិងថតសំឡេងជាកម្មវិធីផ្សាយជូនប្រីយមិត្តស្តាប់កំសាន្ត។ ដូចេ្នះនាងខ្ញុំក៏សូម​អរគុណប្រិយមិត្តដែលបានកំដរជាមួយនាងខ្ញុំបណ្តែតអារម្មណ៍ជាមួយដំណើរទស្សនា​ចរណ៍មួយលើកហើយមួយលើកទៀត។

ការគាំទ្ររបស់ប្រិយមិត្តអ្នកស្តាប់ គឺជាពលានុភាពដ៏ខ្លាំងក្លារបស់នាងខ្ញុំដែលជំរុញឲ្យ​នាងខ្ញុំកាន់តែខិតខំប្រឹងប្រែងបំពេញការងារ ធ្វើកម្មវិធីឲ្យបានកាន់តែល្អ ដើម្បីបំរើប្រិយ​មិត្តអ្នកស្តាប់ឲ្យបានកាន់តែល្អ ហើយរួមជាមួយប្រិយមិត្តសោយអារម្មណ៍នឹងភាពស្រស់​ស្អាតនិងភាពប្លែកៗនៃភពផែនដី។ 

បើលោកអ្នកចូលចិត្តធ្វើទេសចរណ៍ នោះនាទីធ្វើដំណើរជាមួយអ្នករាល់ថ្ងៃច័ន្ទនឹង​

ផ្តល់នូវព័ត៌មានអំពីដំណើរទស្សនាចរណ៍ជូនលោកអ្នក ទោះបើលោកអ្នកគ្មានពេល​វេលានិងថវិកាគ្រប់គ្រាន់ទៅធ្វើទេសចរណ៍ដោយផ្ទាល់ខ្លួនក៏ដោយ នោះក៏មិនអីទេ នាទី​ធ្វើដំណើរជាមួយអ្នករបស់យើងខ្ញុំនឹងឧទ្ទេសនាមពីរមណីយដ្ឋានល្បីល្បាញទាំងក្នុងនិង​ក្រៅប្រទេសចិន រៀបរាប់ពីរឿងដ៏គួរឲ្យចាប់អារម្មណ៍ដែលកើតឡើងនៅតាមផ្លូវទេស​ចរណ៍។ លោកអ្នកមិនបាច់ដើរចេញពីផ្ទះ ក៏អាចទទួលអារម្មណ៍ពីភាពស្រស់ស្អាតនិង​ភាពប្លែកៗនៃវប្បធម៌ដែលខុសៗគ្នា។

    នាងខ្ញុំសុភាសូមណាត់ជួបជាមួយលោកអ្នកនៅរាល់ថ្ងៃច័ន្ទតាមរលកវិទ្យុ មិនជួបមិន​បែក!

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040