pause
音量+
Play
音量-

វីដេអូ

សន្និសីទ​កំពូល​លើក​ទី​៨​នៃ​​​អ្នក​ដឹក​នាំ​ក្រុម​ប្រទេស​ G20 ​បាន​សម្ពោធ​លោក​ XiJinping ​ប្រធាន​រដ្ឋ​ចិន​បាន​ចូល​រួម​​​
2013-09-06 15:18:40   cri  Web Editor:Deng Qian

 

     ល្ងាច​ថ្ងៃ​ទី ​៥ ​ខែ​កញ្ញា​តាម​ម៉ោង​តំបន់ ​សន្និសីទ​កំពូល​លើក​ទី​ ៨ ​នៃ​អ្នក​ដឹក​នាំ​ក្រុម​ប្រទេស​​ G20 ​បាន​សម្ពោធ​បើក​នៅ​​ក្រុង ​Saint Peterburg ​ប្រទេស​រុស្ស៊ី។

លោក  XiJinping ​ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ចូល​រួម​សន្និសីទ​កំពូល​លើក​នេះ​។​នេះ​គឺ​ជា​លើក​ដំបូង​ដែល​លោក​  XiJinping ​ចូលរួម​​សន្និសីទ​កំពូល​​​អ្នក​ដឹក​នាំ​ក្រុម​ប្រទេស​​ G20 ​ព្រម​ទាំង​ថ្លែង​សន្ទរកថា​សំខាន់។

តាម​ដំណឹង​ឲ្យ​ដឹង​ថា ​ ប្រធានបទនៃកិច្ចប្រជុំកំពូលលើកនេះ​ ​គឺកំណើននិងរកការងារធ្វើ ​បញ្ហាពិគ្រោះពិភាក្សាជាសំខាន់បន្តគឺ​ ស្ថានការណ៍ហិរញ្ញវត្ថុសេដ្ឋកិច្ចពិភពលោក​ ការវិនិយោគទុន​ ពាណិជ្ជកម្ម ​ការអភិវឌ្ឍន៍ ​និងកំណែទម្រង់ប្រព័ន្ធរូបិយវត្ថុហិរញ្ញវត្ថុអន្តរជាតិជាដើម។

ក្នុងអំឡុងពេលកិច្ចប្រជុំ​ លោក Xi JinPing ​នឹង​ជួប​សន្ទនា​ជា​មួយ​នឹង​អ្នក​ដឹកនាំ​បរទេស​រួមមាន​ ​លោកភូទីន ​ប្រធានាធិបតី​រុស្ស៊ី ​និង​លោក ​អូបាម៉ា ​ប្រធានាធិបតី​អាមេរិក​ ​និង​ថ្នាក់ដឹកនាំ​កំពូល​ផ្សេង​ទៀត​រួម​ជា​មួយ​នឹង​អ្នក​ទទួល​ខុសត្រូវ​នៃ​អង្គការ​អន្តរជាតិ ៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040