pause
音量+
Play
音量-

វីដេអូ

លោក Xi JinPing បានអញ្ជើញទៅដល់ក្រុង Saint Peterburg ដើម្បីចូលរួមកិច្ចប្រជុំ​កំពូលលើកទី៨នៃអ្នកដឹកនាំក្រុមG20
2013-09-05 16:02:16   cri  Web Editor:Ma Xiaoqing

     លោក Xi JinPing ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ក្រុង Saint Peterburg នៃប្រ​ទេសរុស្ស៊ីនាថ្ងៃទី៤ខែកញ្ញា ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៨នៃអ្នកដឹកនាំក្រុមG​20ដែលធ្វើនាថ្ងៃទី៥និងទី៦ខែកញ្ញា។

     ម៉ោង១៨ និង៥០នាទីតាមវេលាម៉ោងតំបន់ លោក Xi Jin Ping ធ្វើដំណើរតាមជើង​យន្តហោះពិសេសបានទៅដល់អាកាសយានដ្ឋានលេខ ១ Pulkovoនៃក្រុង Saint Peter​burg ។

     ប្រធានបទនៃកិច្ចប្រជុំកំពូលលើកនេះគឺកំណើននិងរកការងារធ្វើ បញ្ហាពិគ្រោះពិភា​ក្សាជាសំខាន់បន្តគឺ ស្ថានការណ៍ហិរញ្ញវត្ថុសេដ្ឋកិច្ចពិភពលោក ការវិនិយោគទុន ពាណិ​ជ្ជកម្ម ការអភិវឌ្ឍន៍ និងកំណែទម្រង់ប្រព័ន្ធរូបិយវត្ថុហិរញ្ញវត្ថុអន្តរជាតិជាដើម។ក្នុងអំ​ឡុងពេលកិច្ចប្រជុំ លោក Xi JinPing នឹងជួបសន្ទនាជាមួយនឹងអ្នកដឹកនាំបរទេសរួម​មានលោកភូទីន ប្រធានាធិបតីរុស្ស៊ី និងលោកអូបាម៉ា ប្រធានាធិបតីអាមេរិកនិងថ្នាក់​ដឹកនាំកំពូលផ្សេងទៀតរួមជាមួយនឹងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិ ហើយនឹងចូល​រួមក្នុងកិច្ចជំនួបពិភាក្សាក្រៅផ្លូវការនៃអ្នកដឹកនាំប្រទេសBRICSផងដែរ។
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040