pause
音量+
Play
音量-

វីដេអូ

ពិព័រណ៍​ចិន​អាស៊ាន​លើក​ទី​១០​នឹង​បើក​ធ្វើ​នៅ​ទី​ក្រុង​ណាន​នីង​ភូមភាគ​ស្វយ័ត​ជនជាតិ​ជួង​ក្វាង​ស៊ី​ប្រទេស​ចិន​ពី​ថ្ងៃ​ទី៣​ដល់៦​ខែ​កញ្ញា
2013-09-02 17:40:42   cri  Web Editor:Li Zhanjing

ពិព័រណ៍​ចិនអាស៊ាន​លើក​ទី១០​នឹង​បើកធ្វើ​នៅ​ទីក្រុង​ណាននីង​ភូមភាគ​ស្វយ័ត​ជនជាតិ​ជួង​ក្វាងស៊ី​ប្រទេស​ចិន​ពីថ្ងៃ​ទី៣​ដល់៦​ខែកញ្ញា​។ បច្ចុប្បន្នទីក្រុង​ស្រស់​ប្រិមប្រិយ​នៃ​ពិព័រណ៍​ចិន​អាស៊ាន​លើក​ទី​១០​បាន​កំណត់​រួចរាស់​ហើយ ការតាំង​ពិព័រណ៍​ជាក្រុម​ពិសេសទីក្រុង​ស្រស់​ប្រិមប្រិយ​ដែល​ជា​កម្លាំង​ទាក់​ទាញ​​មួយ​របស់​ពិព័រណ៍​លើក​នេះ​បានធ្វើ​ដោយ​រលូន។

ទីក្រុង​ស្រស់​ប្រិមប្រិយ​នៃ​ពិព័រណ៍​ចិន​អាស៊ាន​សម័យ​ទី១០​គឺជា​ ទីក្រុង​ណាន​នីង​ប្រទេស​ចិន​ ទីក្រុង​Seri ​Begawan ​ប្រទេស​ប្រ៊ុយ​ណេ​ ​ខេត្ត​កំពង់​ធំ​ប្រទេស​កម្ពុជា​ តំបន់​ពិសេស​Yogya​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ទីក្រុង​វៀង​ចន្ទន៍​ប្រទេស​ឡាវ​ ទីក្រុង​Ipoh​ប្រទេស​ម៉ា​ឡេ​ស៊ី​ ទីក្រុង​ Kyauk​ Phyu​ប្រទេស​មីយ៉ាន់ម៉ា​ ខេត្ត​Isabella​ប្រទេស​ហ្វីលីពីន​ ប្រទេស​សិង្ហបុរី ​រដ្ឋ​Trat​ប្រទេស​ថៃ​ និង​ខេត្ត​Binh​ Dinh​​ប្រទេស​វៀត​ណាម៕

 

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040