pause
音量+
Play
音量-

វីដេអូ

ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ដំបូង​នៅ​ប្រទេស​៤​អាស៊ី​កណ្តាល​របស់​លោក​ Xi Jinping​ ប្រធានរដ្ឋ​ចិន​
2013-09-02 15:44:52   cri  Web Editor:Li Zhanjing

ថ្ងៃទី​៣​ខែ​កញ្ញា​ លោក​XiJinping​ប្រធានរដ្ឋ​ចិន​នឹង​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​៤​នៅ​អាស៊ី​កណ្តាល​ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​XiJinping​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាស៊ី​កណ្តាល​។ទាក់​ទិន​នឹង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​Cheng​Guo​ping​អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា​ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ លោក ​XiJinping​នឹង​លើក​​សំណើ​ថ្មី​ស្តីពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​ប្រទេស​អាស៊ី​កណ្តាល​ ​ហើយនិង​អធិប្បាយ​អំពី​គោលនយោបាយ​ការទូត​ជាមួយ​អស៊ី​កណ្តាល​របស់​រដ្ឋាភិបាល​អណត្តិ​ថ្មី​ប្រទេស​ចិនទៀត​ផង​។

ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ លោក​XiJinping​នឹង​ចូល​រួម​សន្និសីទ​លើក​ទី​១៣​នៃក្រុម​ប្រឹក្សា​អ្នកដឹកនាំ​នៃ​សមាជិក​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ដែល​នឹង​បើក​ធ្វើ​នៅ​ក្រុង​Bishkek​ប្រទេស​Kyrgyz​នៅ​ថ្ងៃទី​១៣​ខែ​កញ្ញា​។

តបតាម​ការអញ្ជើញ​របស់លោក​Putin​ប្រធានាធិបតី​រុស្ស៊ី​ លោក​XiJinping​នឹង​ចូលរួម​ផង​ដែរ​ក្នុង​សន្និសីទ​កំពូល​លើក​ទី​៨​រួម​ជាមួយ​អ្នកដឹកនាំ​ប្រទេស​G២០​ដែល​នឹង​បើក​ធ្វើ​នៅ​ក្រុង​Saint-Petersbourg​ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​៦​ខែ​កញ្ញា​៕

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040