pause
音量+
Play
音量-

វីដេអូ

ការ​យក​បទ​សម្ភាសន៍​ស្តីពី​ដំណើរ​ទស្សនកិច្ច​ផ្នែក​វប្បធម៌​ព្រះពុទ្ធ​សាសនា​ប្រទេស​​ចិន​ឆ្នាំ​២០១៣​បាន​ចាប់​ដំណើរ​ការ​
2013-07-23 16:22:37   cri  Web Editor:Ma Xiaoqing

      សកម្មភាពអ្នកសារព័ត៌មានចិននិងបរទេសយកបទសម្ភាសន៍ស្តីពីដំណើរទស្សន​កិច្ចផ្នែកវប្បធម៌ព្រះពុទ្ធសាសនាប្រទេសចិនឆ្នាំ២០១៣ដែលផ្តួចផ្តើមធ្វើដោយវិទ្យុអន្តរ​ជាតិចិនបានចាប់ដំណើរការជាផ្លូវការនៅក្រុងប៉េកាំងកាលពីថ្ងៃទី២០ខែកក្កដា។អ្នក​សារព័ត៌មានរបស់វិទ្យុអន្តរជាតិចិនបានរួមដំណើរជាមួយនឹងអ្នកសារព័ត៌មានរបស់ប្រ​ព័ន្ធសារព័ត៌មាននៃប្រទេសអាស៊ាន៤មានប្រទេសថៃ កម្ពុជា ឡាវនិងមីយ៉ាន់ម៉ាបាន​ទៅយកបទសម្ភាសន៍នៅក្រុងប៉េកាំងនិងខេត្តHuNan។

ក្នុងសកម្មភាពយកបទសម្ភាសដែលមានរយៈ៩ថ្ងៃនេះ អ្នកសារព័ត៌មានចិននិងប​រទេសបានយកកិច្ចសម្ភាសន៍ជាមួយអនុប្រធាននៃសមាគមព្រះពុទ្ធសាសនាប្រទេស​ចិនមួយរូបនៅព្រះវិហារGuangJiក្រុងប៉េកាំង ដើម្បីស្វែងរកពីប្រភពដើមនិងការវិវឌ្ឍន៍​នៃព្រះពុទ្ធសាសនាមហាយាននៅប្រទេសចិន និងស្វែងយល់ពីសភាពការណ៍ផ្លាស់ប្តូរ​ផ្នែកវប្បធម៌ព្រះពុទ្ធសាសនារវាងប្រទេសចិននិងប្រទេសអាស៊ីអាគ្នេយ៍ ហើយក៏បាន​ទៅយកបទសម្ភាសន៍នៅវិហារឡាម៉ា ព្រះវិហារLongQuanនិងព្រះវិហារLingGuangផង​ដែរ។រីឯនៅខេត្តHuNan ពួកគេនឹងទៅយកកិច្ចសម្ភាសនៅព្រះវិហារពុទ្ធសាសនាShou​Fo និងស្វែងយល់ពីឥទ្ធិពលនៃព្រះពុទ្ធសាសនាលើពុទ្ធបរិស័ទក្នុងតំបន់។

 សកម្មភាពយកបទសម្ភាសលើកនេះបានអញ្ជើញអ្នកសារព័ត៌មានរបស់ស្ថានីយវិទ្យុ​ថៃ វិទ្យុជាតិកម្ពុជា កាសែតPasaxonឡាវ និងស្ថានីយ៍វិទ្យុនិងទូរទស្សន៍មីយ៉ាន់ម៉ាឲ្យមក​ចូលរួម អ្នកសារព័ត៌មានខ្មែររបស់វិទ្យុមិត្តភាពកម្ពុជាចិននិងអ្នកសារព័ត៌មានឡាវរបស់​វិទ្យុអន្តរជាតិចិនប្រចាំនៅឡាវក៏បានចូលរួមសកម្មភាពលើកនេះដែរ។
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040