pause
音量+
Play
音量-

វីដេអូ

លោកលីខឺឈាំងថ្លែងថារីករាយចិត្តរួមជាមួយប្រទេសនានាលើពិភពលោកគាំពារ​សន្តិភាពនិងភាពចម្រុងចម្រើននៃពិភពលោកទាំងមូល។
2013-03-17 15:48:10   cri  Web Editor:Zheng Lei

      ក្នុងសន្និសីទកាសែតដែលមហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជន​ទូទាំងប្រទេសចិនអាណត្តិទី១២បានធ្វើនៅថ្ងៃទី១៧ខែមីនា លោកលីខឺឈាំង នាយក​រដ្ឋមន្រ្តីចិនបានថ្លែងថា ក្នុងឋានៈជាប្រទេសធំដែលកំពុងអភិវឌ្ឍន៍ ប្រទេសចិនរីករាយ​ចិត្តរ៉ាប់រងកាតព្វកិច្ចអន្តរជាតិដែលស្របគ្នា រួមជាមួយប្រទេសនានាលើពិភពលោក​គៀកស្មាគ្នាធ្វើការខិតខំប្រឹងប្រែង ដើម្បីគាំពារសន្តិភាពនិងភាពចម្រុងចម្រើននៃ​ពិភពលោកទាំងមូល។

      លោកសង្កត់ធ្ងន់ថា ការដើរលើផ្លូវអភិវឌ្ឍន៍ដោយសន្តិភាពគឺជាទឹកចិត្តប្តេជ្ញា​យ៉ាងម៉ឺងម៉ាត់មិនងាករ៉េរបស់ប្រទេសចិន ហើយការគាំពារអធិបតេយ្យភាពនិងបូរាណ​ភាពដែនដីក៏ជាឆន្ទះមិនអាចរង្គោះរង្គើររបស់ប្រទេសចិនដែរ។ គោលការណ៍ទាំងពីរនេះ​មិនទំនាស់គ្នាទេ ហើយក៏សមស្របនឹងលក្ខការណ៍ស្តីពីគាំពារស្ថិរភាពតំបន់និងរបៀប​រៀបរយសន្តិភាពពិភពលោកដែរ។

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040