pause
音量+
Play
音量-

វីដេអូ

មហាសន្និបាតលើកទី១នៃ NPC អាណត្តិទី១២បានបិទសម័យប្រជុំ
2013-03-17 15:12:29   cri  Web Editor:Zheng Lei

   ពិធីបិទសម័យប្រជុំនៃមហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំង​ប្រទេសចិនអាណត្តិទី១២បានធ្វើនៅប៉េកាំងនៅថ្ងៃទី១៧ខែមីនា ក្នុងពិធីបិទសម័យប្រជុំ​លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាដ៏សំខាន់ អធិប្បាយម្តងទៀតអំពីតើ​ត្រូវធ្វើយ៉ាងម៉េចទើបអាចសម្រេចសុបិនប្រទេសចិនបាន។ លោកបានថ្លែងថា និយាយ​សរុបទៅ សុបិនប្រទេសចិនគឺជាសុបិនរបស់ប្រជាជន ចាំបាច់ត្រូវពឹងផ្អែកយ៉ាងជិតស្និទិ​ជាមួយប្រជាជនមកសម្រេច ចាំបាច់ត្រូវបង្កើតសុភមង្គលជូនប្រជាជនឥតឈប់ឈរ។

     ក្នុងពេលដំណាលគ្នានឹងការសម្រេចសុបិនប្រទេសចិន លោកស៊ីជីនភីងសង្កត់ធ្ងន់​ថា ប្រជាជនចិនស្នេហាសន្តិភាព នឹងដើរលើផ្លូវអភិវឌ្ឍន៍ដោយសន្តិភាពយ៉ាងម៉ឺងម៉ាត់​មិនងាករ៉េជារៀងរហូត។

       មហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី​១២បានបោះឆ្នោតសម្រេចនិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងារ​រដ្ឋាភិបាល បោះឆ្នោតសម្រេចនិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីសភាពការណ៍​អនុវត្តថវិកាមជ្ឈិមនិងតំបន់ឆ្នាំ២០១២និងថវិកាមជ្ឈិមនិងតំបន់ឆ្នាំ២០១៣ បានឲ្យសច្ចា​ប័នលើថវិកាមជ្ឈិមឆ្នាំ២០១៣។ល។ ក្រោយពីបានបង្ហើយភារកិច្ចគ្រប់ខ លោក​ចាំងតឺជាំង ប្រធានគណៈកម្មាធិការអចិន្រ្តយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន​បានថ្លែងសុន្ទរកថា ព្រមទាំងប្រកាសបិទការប្រជុំផង។

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040