pause
音量+
Play
音量-

វីដេអូ

លោកXi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ប្រទេសចិននឹងដើរតាមផ្លូវ​អភិវឌ្ឍន៍ដោយសន្តិវិធីជារៀងរហូត
2013-03-17 16:03:01   cri  Web Editor:Zhou Zhimin

ថ្ងៃទី១៧ខែមីនា នៅក្នុងសន្និសិទ បិទសម័យប្រជុំ នៃមហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១២ លោកXi Jinping​ប្រធានរដ្ឋចិនបានថ្លែងសន្ទរកថាសំខាន់ថា ប្រជាជនចិនស្រឡាញ់សន្តិភាព។​​ យើងខ្ញុំនឹងលើកឡើងខ្ពស់នូវទង់ដ៏មានសន្តិភាព វឌ្ឍនភាព កិច្ចសហប្រតិបត្តិការ​និងឈ្នះៗ ហើយដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធីឥតឈប់ឈរ អនុវត្ត​យុទ្ធសាស្ត្របើកទ្វារចំហដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះៗឥត​ឈប់ឈរ ខិតខំប្រឹងប្រែងធ្វើកិច្ចសហប្រតិបត្តិការមិត្តិភាពជាមួយប្រទេស​នានានៅលើពិភពលោក បំពេញភារកិច្ចនិងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ​បន្តជំរុញកិច្ចការដ៏ខ្ពង់ខ្ពស់ខាងសន្តិភាពនិងវឌ្ឍនភាពមនុស្សលោកជាមួយ​ប្រជាជននៃប្រទេសនានាតទៅទៀត។​

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040