លោកXi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ប្រទេសចិននឹងដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធីជារៀងរហូត
2013-03-17 16:00:15 cri Web Editor:Zhou Zhimin
ថ្ងៃទី១៧ខែមីនា នៅក្នុងសន្និសិទ បិទសម័យប្រជុំ នៃមហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១២ លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងសន្ទរកថាសំខាន់ថា ប្រជាជនចិនស្រឡាញ់សន្តិភាព។ យើងខ្ញុំនឹងលើកឡើងខ្ពស់នូវទង់ដ៏មានសន្តិភាព វឌ្ឍនភាព កិច្ចសហប្រតិបត្តិការនិងឈ្នះៗ ហើយដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធីឥតឈប់ឈរ អនុវត្តយុទ្ធសាស្ត្របើកទ្វារចំហដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះៗឥតឈប់ឈរ ខិតខំប្រឹងប្រែងធ្វើកិច្ចសហប្រតិបត្តិការមិត្តិភាពជាមួយប្រទេសនានានៅលើពិភពលោក បំពេញភារកិច្ចនិងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន បន្តជំរុញកិច្ចការដ៏ខ្ពង់ខ្ពស់ខាងសន្តិភាពនិងវឌ្ឍនភាពមនុស្សលោកជាមួយប្រជាជននៃប្រទេសនានាតទៅទៀត។