pause
音量+
Play
音量-

វីដេអូ

មហាសន្និបាតលើកទី១នៃសNPCអាណត្តិទី១២​បានសម្រេចតែងតាំងលោកLi Keqiangជានាយករដ្ឋមន្ត្រីចិន លោកXi Jinping បានចុះហត្ថលេខាលើក្រិត្យតែងតាំង
2013-03-16 15:47:07   cri  Web Editor:Zhou Zhimin

ព្រឹកថ្ងៃទី១៥ខែមីនា មហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំង​ប្រទេសចិនអាណត្តិទី១២ បានបើកធ្វើសន្និសីទពេញអង្គលើកទី៥នៅវិមានសភា​ប្រជាជន បានសម្រេចតែងតាំងលោក Li Keqiang ជានាយករដ្ឋមន្ត្រីចិន ។ អង្គ​​សន្និបាតក៏បានជ្រើសរើសអនុប្រធាននិងសមាជិកនៃគណៈកម្មាធិការយោធាមជ្ឈិម​នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។​

អង្គសន្និបាតបានជ្រើសតាំងលោកZhou Qiangជាប្រធានតុលាការប្រជាជន​កំពូល ហើយជ្រើសតាំងលោកCao Qianming ជាប្រធានសាលាអយ្យការ​ប្រជាជនកំពូល។​

លោកXi Jinpingប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រិត្យលេខទី១ ​អនុលោមតាមសេចក្តីសម្រេចរបស់មហាសន្និបាត តែងតាំងលោក Li  Keqiang​ ជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។

 

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040