pause
音量+
Play
音量-

វីដេអូ

លោក ​Xi ​Jinping ​បាន​គូស​បញ្ជាក់​ថា ត្រូវ​គ្រោង​គម្រោង​និង​ជំរុញ​ការ​ច្នៃ​ប្រឌិត​ថ្មី​ដោយ​ចក្ខុ​វិស័យ​សកល
2013-03-06 15:52:05   cri  Web Editor:Xu Zhen

       រសៀល​ថ្ងៃទី ​៥ ​ខែ​មីនា ពេល​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​នៃ​គណៈប្រតិភូ​សៀងហៃ លោក ​Xi ​Jinping ​អគ្គលេខាធិការ​មជ្ឈិម​បក្ស ​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​គូស​បញ្ជាក់​ថា ត្រូវ​ក្តាប់​ឲ្យ​បាន​ល្អ​នូវ​មូលដ្ឋាន​ទូទៅ​នៃ​ការងារ​ស្វែង​រក​ភាពរីក​ចម្រើន​ក្នុង​ភាព​នឹងនរ ប្រកាន់ខ្ជាប់​មិន​ងាករេ​នូវ​ការ​កែ​ទម្រង់​និង​បើក​ចំហ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ កាន់តែ​ផ្តោត​ចំណុច​សំខាន់​នៃ​ការងារ​ទៅ​លើ​ការ​បង្កើន​កម្លាំង​ជំរុញ​ការ​ច្នៃ​ប្រឌិត​ថ្មី ។

       លោក ​Xi ​Jinping ​បាន​គូស​បញ្ជាក់​ថា ការ​ដែល​ចង់​វាយ​ទម្លុះ​ទី​ចង្អៀត​នៃ​ការ​អភិវឌ្ឍន៍ និង​ដោះស្រាយ​ទំនាស់​និង​បញ្ហា​ក្នុង​ស្រទាប់​ជ្រៅ វិធី​មូលដ្ឋាន​គឺ​ស្ថិត​នៅលើ​ការ​ច្នៃ​ប្រឌិត​ថ្មី គន្លឹះ​សំខាន់​គឺ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​កម្លាំង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ។ ត្រូវ​រៀប​គម្រោង​និង​ជំរុញ​ការ​ច្នៃ​ប្រឌិត​ដោយ​ចក្ខុ​វិស័យ​សកល កែ​លម្អ​នូវ​បរិស្ថាន​អភិវឌ្ឍន៍​ធនធាន​មនុស្ស ខំប្រឹង​សម្រេច​ការ​វាយ​ទម្លុះ​ធំ​និង​សំខាន់​ក្នុង​វិស័យ​មាន​ឧត្តមភាព​និង​វិស័យ​បច្ចេកទេស​គន្លឹះ សំដៅ​បង្កើត​ឲ្យ​បាន​ឆាប់​នូវ​បច្ចេកទេស​ស្នូល​មួយ​ចំនួន ដែល​អាច​ជំរុញ​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម ៕

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040