pause
音量+
Play
音量-

វីដេអូ

សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីអញ្ជើញចូលជាអតិបតីក្នុងពិធី​ដំណើរការនៃគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៥
2013-03-05 10:36:21   cri  Web Editor:Deng Qian

      សម្តេចហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញចូលជាអតិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីដំណើរការនៃគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៥ចេញភ្នំពេញត្រង់​គល់ស្ពានជ្រោយចង្វាទៅដល់ស្ពានព្រែកក្តាមនាថ្ងៃទី៩ខែតុលាឆ្នាំ២០១២ ដែល​មានប្រវែង៣០គីឡូម៉ែត្រ។ ការពង្រីកនេះមានទំហំពី២៣ទៅ២៥ម៉ែត្រតាមស្ថាន​ភាពជាក់ស្តែង។​

      គម្រោងនេះទទួលការសាងសង់ដោយក្រុមហ៊ុនកសាងសៀងហៃនៃប្រទេស​ចិន រួមជាមួយលុយជំនួយក្រោមកម្ចីពីរដ្ឋាភិបាលចិន។ កំណាត់ផ្លូវជាតិលេខ៥នេះ ​ជាកំណាត់ផ្លូវហាយវ៉េ-អាស៊ានតភ្ជាប់ពីប្រទេសថៃកាត់កម្ពុជាឆ្ពោះទៅកាន់ប្រទេស​វៀតណាមផងដែរ៕

គំនូរគម្រោងផ្លូវជាតិលេខ៥

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040