pause
音量+
Play
音量-

វីដេអូ

ជីវប្រវត្តិ​សង្ខេប​របស់​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃ​មជ្ឈិម​បក្ស​​កុម្មុយនិស្តចិន-លោក Zhang Gaoli
2013-03-01 10:32:25   cri  Web Editor:Xu Zhen

     លោក Zhang  Gaoli ភេទប្រុស ជនជាតិហាន កើតនៅខែវិច្ឆិកាឆ្នាំ១៩៤៦ ស្រុកកំណើតនៅក្រុង JinJiang ខេត្ត FuJian ចូលជាសមាជិកបក្សកុម្មុយនិស្តចិននៅខែ​ធ្នូឆ្នាំ១៩៧៣ , បានបញ្ចប់ការសិក្សានិងទទួលបានសញ្ញាប័ត្រថ្នាក់បរិញ្ញាប័ត្រពីវិទ្យា​ស្ថានសេដ្ឋកិច្ចនៃសកលវិទ្យាល័យ XiaMen ។​

      លោកធ្លាប់កាន់មុខតំណែងជាលេខាធិការរងនៃគណៈកម្មាធិការបក្សកុម្មុយនិស្ត​ចិន​ប្រចាំខេត្ត GuangDong , លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំ​ក្រុង​ ShenZhen , លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំខេត្ត ​ShanDong ,​ អភិបាលខេត្ត ShanDong , លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន​ប្រចាំ​ក្រុង TianJin ។​

      បច្ចុប្បន្នមានតួនាទីជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃមជ្ឈិមបក្ស​កុម្មុយនិស្តចិន ៕

 

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040