pause
音量+
Play
音量-

វីដេអូ

ជីវប្រវត្តិ​សង្ខេប​របស់​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃ​មជ្ឈិម​បក្ស​​កុម្មុយនិស្តចិន-លោក Wang Qishan
2013-03-01 10:19:33   cri  Web Editor:Xu Zhen

      លោក​ Wang Qishan ​ភេទ​ប្រុស​ កើត​នៅ​ខែ​កក្កដា​ឆ្នាំ​១៩៤៨  ​ចូល​ជា​សមាជិក​នៃ​បក្ស​កុម្មុយនិស្ត​ចិន​នៅខែ​កុម្ភៈ​ឆ្នាំ​១៩៨៣ បញ្ចប់​ការ​សិក្សា​ខាង​ឯកទេស​ប្រវត្តិសាស្ត្រ​នៃ​ផ្នែក​ប្រវត្តិសាស្រ្ត​របស់​សកលវិទ្យាល័យ​ពាយ័ព្យ​ចិន​ និង​ជា​សេដ្ឋ​វិទូ​ជាន់​ខ្ពស់ ។

      ធ្លាប់​កាន់​មុខតំណែង​ជា​ទេសាភិបាល​រង​នៃ​ធនាគារ​ចិន ទេសាភិបាល​ធនាគារ​ស្ថាបនា​ចិន​ សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនិស្ត​ចិន​ប្រចាំ​ខេត្ត​Guangdong​ ប្រធាន​ការិយាល័យ​កំណែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​នៃ​ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លេខាធិការ​ គណៈកម្មាធិការ​បក្សកុម្មុយនិស្ត​ចិន​ប្រចាំ​នៅ​ខេត្ត​Hainan លេខាធិការ​រង​បក្សកុម្មុយនិស្ត​ចិន​ប្រចាំ​ក្រុង​ប៉េកាំង​ និង​ជា​អភិបាល​ក្រុង​ប៉េកាំង​ ។

      បច្ចុប្បន្ន លោក​មាន​តួនាទី​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​ចិន លេខាធិការ​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យវិន័យ​មជ្ឈិម​ចិន​ ឧបនាយករដ្ឋមន្ត្រី​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋចិន និងជា​សមាជិក​ក្រុម​បក្ស​ ។

 

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040