pause
音量+
Play
音量-

វីដេអូ

ជីវប្រវត្តិ​សង្ខេប​របស់​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃ​មជ្ឈិម​បក្ស​​កុម្មុយនិស្តចិន-លោក Li Keqiang
2013-02-28 15:32:28   cri  Web Editor:Xu Zhen

        លោក ​Li Keqiang ​ ភេទ​ប្រុស ជនជាតិ​ហាន កើត​នៅ​ខែ​កក្កដា​ឆ្នាំ ​១៩៥៥ ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​នា​ខែ​ឧសភា ​ឆ្នាំ ១៩៧៦ បញ្ចប់​ការ​សិក្សា​ខាង​ជំនាញ​សេដ្ឋសាស្ត្រ​នៅ​ផ្នែក​ច្បាប់​និង​វិទ្យាស្ថាន​សេដ្ឋកិច្ច​នៃ​សកលវិទ្យាល័យ​ប៉េកាំង​ប្រទេស​ចិន សញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត ព្រម​ទាំង​​បរិញ្ញាប័ត្រ​ខាង​ច្បាប់​និង​សញ្ញាប័ត្រថ្នាក់​បណ្ឌិត​ខាង​សេដ្ឋសាស្ត្រ ។

        លោក​ធ្លាប់​កាន់​មុខ​តំណែង​ជា​លេខាធិការ​ទីមួយ​នៃលេខាធិការដ្ឋាន​មជ្ឈិម​នៃ​ក្រុម​យុវជន​កុម្មុយនិស្ត​និយម​ចិន លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ប្រចាំ​ខេត្ត​Henan និង​ខេត្ត Liaoning ។

        សព្វថ្ងៃ លោក​មាន​តួនាទី​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ឧបនាយករដ្ឋមន្ត្រី​និងជា​លេខាធិការរង​នៃ​ក្រុម​បក្ស ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន ។

 

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040