pause
音量+
Play
音量-

វីដេអូ

ជីវប្រវត្តិ​សង្ខេប​របស់​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃ​មជ្ឈិម​បក្ស​​កុម្មុយនិស្តចិន-លោក ​Xi Jinping
2013-02-28 15:28:09   cri  Web Editor:Xu Zhen

        លោក ​Xi Jinping ​ភេទ​ប្រុស ជនជាតិ​ហាន កើត​នៅ​ខែ​មិថុនា​ឆ្នាំ ​១៩៥៣ ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​នា​ខែ​មករា ​ឆ្នាំ ១៩៧៤ បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ខាង​ជំនាញ​ទ្រឹស្តី​លទ្ធិ​ម៉ាក្សនិយម​និង​ការ​អប់រំ​ខាង​គំនិត​នយោបាយ​នៃ​វិទ្យាស្ថាន​មនុស្សសាស្ត្រ​និង​សង្គមសាស្ត្រ​នៃ​សកល​វិទ្យាល័យ​ឈីងហួរ​ប្រទេសចិន និង​មាន​សញ្ញាប័ត្រ​បណ្ឌិត​ខាង​ច្បាប់ ។

        លោក​ធ្លាប់​កាន់​មុខ​តំណែង​ជា​លេខាធិការរង​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនិស្ត​ចិន​ប្រចាំ​ខេត្ត​ Fujian  អភិបាល​ខេត្ត​ Fujian ​ លេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនិស្ត​ចិន​ប្រចាំ​ខេត្ត​ Zhejiang លេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនិស្ត​ចិន​ប្រចាំ​ក្រុង​សៀងហៃ និងជា​នាយក​សាលា​បក្ស​កុម្មុយនិស្ត​នៃ​មជ្ឈិម​ចិន ។

        សព្វថ្ងៃ​ លោក​មាន​តួនាទី​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន អនុប្រធានរដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និងជា​អនុ​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040