pause
音量+
Play
音量-

វីដេអូ

លោកស៊ីជីងភីងអនុប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយ
លោកអ៊ូថែនសែន​ជាដើម
2012-09-22 16:12:48   cri  Web Editor:chenzhihua

 

     ថ្ងៃទី២១ខែកញ្ញា  នៅក្រុងណាន់នីងភូមិភាគស្វ័យតក្វាងស៊ី  លោកស៊ីជីងភីងអនុ​ប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោកអ៊ូថែនសែនប្រធានាធិបតីមីយ៉ាន់ម៉ា  លោក​MUHYIDDINឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងលោកMarRoxasរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ជាបេសកជនពិសេសរបស់លោកប្រធានាធិបតីហ្វីលីពីនដោយឡែកដែលបានអញ្ជើញ​ចូលរួមពិព័រណ៍ពាណិជ្ជកម្មចិនអាស៊ានសម័យទី៩ ។

      

    ពេលជួបសន្ទនាជាមួយលោកអ៊ូថែនសែន  លោកស៊ីជីងភីងថ្លែងថាៈ បច្ចុប្បន្ន ការ​វិវឌ្ឍន៍នៃទំនាក់ទំនងរវាងចិននិងមីយ៉ាន់ម៉ាមានភាពល្អប្រសើរជាទូទៅ ភាគីទាំង២ត្រូវ​តែបង្កើនល្បឿនគ្រោងគោលដៅរយៈពេលមធ្យមនិងយូរអង្វែងនៃការផ្លាស់ប្តូរក្នុងគ្រប់វិ​ស័យសម្រាប់ប្រទេសទាំង២   ជំរុញកិច្ចសហការលើគ្រប់វិស័យដោយនឹងនរ ។

      លោកអ៊ូថែនសែនថ្លែងថាៈបច្ចុប្បន្នមីយ៉ាន់ម៉ាកំពុងឋិតក្នុងរយៈកាលដែលរដ្ឋផ្លាស់​រូបភាពអភិវឌ្ឍន៍ តែគោលនយោបាយមីយ៉ាន់ម៉ាដែលយកចិត្តទុកដាក់ពង្រីកទំនាក់​ទំនងជាមួយប្រទេសចិនគ្មានកែប្រែទេ ។   ភាគីមីយ៉ាន់ម៉ារីករាយចិត្តខំប្រឹងប្រែងជាមួយ​ប្រទេសចិន  ជំរុញឲ្យទំនាក់ទំនងគូកនសហការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេស​ទាំង ២ ឲ្យវិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ។

      ពេលជួបសន្ទនាជាមួយលោក MUHYIDDIN   លោកស៊ីជីងភីងថ្លែងថាៈប៉ុន្មានឆ្នាំ​កន្លងមកនេះ  ទំនាក់ទំនងរវាងប្រទេសចិននិងម៉ាឡេស៊ីបានវិវឌ្ឍន៍ទៅមុខដ៏ល្អប្រសើរ​ជំហានក្រោយ  ភាគីទាំង២ត្រូវតែខំពង្រីកការវិនិយោគទុនទៅវិញទៅមកថែម១កម្រិត​ទៀត   អនុវត្តកិច្ចកសាងសង្កាត់សួនឧស្សាហកម្មឲ្យបានល្អ   បំពេញអត្ថរសនៃទំនាក់​ទំនងរវាងប្រទេសទាំង២ឥតឈប់ឈរ ។

      លោក MUHYIDDINថ្លែងថាៈ  ក្នុងសភាពការណ៍ដ៏ស្មុកស្មាញលើពិភពលោកនិង​នៅតំបន់អាស៊ី   ភាគីម៉ាឡេស៊ីរីករាយចិត្តបង្កើនកិច្ចសហការលើគ្រប់វិស័យជាមួយ​ប្រទេសចិន ។

      ពេលជួបសន្ទនាជាមួយលោកMarRoxas  លោកស៊ីជីងភីងថ្លែងថាៈលោកប្រធានា​ធិបតីអាគីណូបានប្រគល់ភារៈឲ្យលោកធ្វើជាបេសកជនពិសេសមកប្រទេសចិនចូលរួម​ពិព័រណ៍ពាណិជ្ជកម្មចិនអាស៊ាន   ហើយពាំនាំនូវប្រសាសន៍ក្នុងការពង្រីកទំនាក់ទំនង​ប្រទេសទាំង ២ នេះបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ដល់ទំនាក់ទំនងរវាង​ប្រទេសចិននិងហ្វីលីពីន ។

      លោកMarRoxas បានថ្លែងថាៈ ភាគីហ្វីលីពីនសង្ឃឹមយ៉ាងស្មោះអាចពង្រីកទំនាក់​ទំនងមេត្រីភាព   ជិតស្និទ្ធនិងប្រក្រតីភាពជាមួយភាគីចិន ។

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040