pause
音量+
Play
音量-

វីដេអូ

អគ្គលេខាធិការ​អាស៊ាន​៖​ តំបន់​ពាណិជ្ជកម្ម​សេរី​ចិន-អាស៊ាន​បាន​បង្កើត​ឱកាស​ពាណិជ្ជកម្ម​ជាច្រើន​ដើម្បី​កិច្ច​សហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក​រវាង​សហគ្រាស​នៃ​ភាគី​ទាំង​ពីរ
2013-09-04 16:32:48  cri  Web Editor:Zhang Shixin

      ថ្ងៃ​ទី​៣​ខែ​កញ្ញា​ អគ្គលេខាធិការ​អាស៊ាន​លោក Le Luong Minh​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​នៃ​ពិព័រណ៍​ចិន-អាស៊ាន​ថា​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លង​ទៅ​ នៅ​ក្នុង​ក្របខ័ណ្ឌ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្រ្ត​ចិន​-អាស៊ាន​ ពិព័រណ៍​ចិន​-អាស៊ាន​បាន​ជំរុញ​ការ​កសាង​នៃ​តំបន់​ពាណិជ្ជកម្ម​ចិន-អាស៊ាន​ដោយ​ជោគជ័យ​ ​បាន​បង្កើត​ឱកាស​ជា​ច្រើន​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទ្វេភាគី​ ។

      លោក Le Luong Minh​បាន​សំដែង​ថា​ ​តំបន់​ពាណិជ្ជកម្ម​ចិន-អាស៊ាន​បាន​បង្កើត​ឱកាស​ពាណិជ្ជកម្ម​ជា​ច្រើន​សម្រាប់​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញ​ទៅមក​រវាង​សហគ្រាស​នៃ​ភាគី​ទាំង​ពីរ​ ។​ ប្រទេស​ជា​សមាជិក​នៃ​អាស៊ាន​និង​ប្រទេស​ចិន​សុទ្ធតែ​សម្បូរ​ដោយ​បច្ចេកទេស​និង​ធនធាន​ ភាគី​ទាំង​ពីរ​អាច​ចែករំលែក​ធនធាន​ទាំង​នេះ​ហើយ​នឹង​យក​ធនធាន​ប្រែ​ក្លាយ​ជា​កម្លាំង​ស្នូល​ ធ្វើ​ឲ្យ​សហគ្រាស​ក្នុង​ប្រទេស​នៃ​បណ្តា​ប្រទេស​អាច​រីកចំរើន​ជា​អតិបរមា​លើ​ទីផ្សារ​តំបន់​និង​ពិភពលោក​ ។​ ខណៈ​ពេល​នេះ​ជា​ឆ្នាំ​ខួប​ទី​១០​នៃ​ការ​បង្កើត​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្រ្ត​រវាង​ចិន​និង​អាស៊ាន​ ភាគី​ទាំង​ពីរ​ត្រូវ​តែ​ពង្រីក​អតិបរមា​នៃ​ឱកាស​ ដើម្បី​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ភាគីទាំង​ពីរ​ឡើង​ដល់​កម្រិត​ថ្មី​មួយ​ទៀត​ ៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040