លោក Xi  Jinping  បានជួបសន្ទនាជាមួយលោក  Gurbanguly  Berdimuhamedow  ប្រធានាធិបតីទួមេនីស្ថាន
2013-09-04 16:38:47  cri  Web Editor:Deng Qian


      ថ្ងៃទី ៣ ខែកញ្ញា នៅក្រុង Ashkhabed លោក Xi  Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក  Gurbanguly  Berdimuhamedow  ប្រធានាធិបតីប្រទេសទួមេនីស្ថាន ដោយបានផ្លាស់ប្តូរយោបល់យ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍន៍និងស៊ីជម្រៅរវាងទំនាក់ទំនងមេត្រីភាពចិននិងទួមេនីស្ថាន ពង្រីកឲ្យកាន់តែទូលាយនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា។

 
 























