pause
音量+
Play
音量-

វីដេអូ

សម្តេច​ ហ៊ុន សែន ​៖ ​ការអភិវឌ្ឍន៍​របស់​ប្រទេស​ចិន​បាន​នាំ​មក​នូវ​ផល​ប្រយោជន៍​ដ៏​​ធំ​ធេង​ដល់​សម្ព័ន្ធ​អាស៊ាន​
2013-09-04 16:36:59  cri  Web Editor:Deng Qian

      ថ្ងៃ​ទី​ ​៣ ​ខែ​កញ្ញា​  សម្តេច ​​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​​នៅ​ពេល​អញ្ជើញ​ចូល​រួម​ពិព័រណ៍​ចិន-​អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​ទុន​ចិន​-​អាស៊ាន​លើក​ទី ​១០ ​ថា ​ដោយ​មក​ពី​កំរិត​សេដ្ឋកិច្ច​បាន​ងើប​ឡើង​ឥត​ឈប់​ឈរ ​ប្រទេស​ចិន​បាន​ក្លាយ​ទៅ​ជា​តំបន់​សំខាន់​ដែល​ដឹក​នាំ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន​បាន​នាំ​មក​នូវ​ផល​ប្រយោជន៍​ដ៏​ធំ​ធេង​ដល់​សម្ព័ន្ធ​អាស៊ាន ​ហើយ​ប្រទេស​ចិន​បាន​ក្លាយ​ជា​​កម្លាំង​ស្នូល​គាំពារ​ស្ថេរភាព​ក្នុង​តំបន់។

      សម្តេច​ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ឆ្នាំ​ ២០១២ ​ទឹក​ប្រាក់​​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ចិន​និង​អាស៊ាន​មាន​ដល់​ទៅ​ជាង​ ៤ ​សែន​លាន ​ដុល្លា​អាមេរិក​។ បើ​សិន​ជា​អាច​រក្សា​និន្នាការ​អភិវឌ្ឍន៍​នេះ​ នោះ​ដល់​ឆ្នាំ ​២០១៥ ​ទឹក​ប្រាក់​​ពាណិជ្ជកម្ម​ទ្វេ​ភាគី​អាស៊ាន​និង​ចិន​មុខ​ជា​នឹង​សម្រេច​ដូច​គោល​ដៅ​​គឺ​ ៥ ​សែន​លាន​ដុល្លា​អាមេរិក​ ដូច​ដែល​អ្នក​ដឹក​នាំ​ទ្វេ​ភាគី​បាន​គូស​បញ្ជាក់​ជា​មិន​ខាន។

      សម្តេច​ ហ៊ុន សែន ​បាន​ថ្លែង​បន្ត​ថា​ ​តាំង​ពី​ពិព័រណ៍​ចិន​-​អាស៊ាន​សម័យ​ទី ​១ ​ដែល​បាន​បើក​ធ្វើ​នា​ឆ្នាំ​ ២០០៤ ​រៀង​មក​ បាន​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេ​ភាគី​​បង្កើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​។ ​បច្ចុប្បន្ន​​មាន​សហគ្រាស​កម្មសិទ្ធិ​សមូហភាព​ចិន​ជា​ច្រើន​បាន​ទៅ​បណ្តាក់​ទុន​នៅ​កម្ពុជា​ ធ្វើ​ឲ្យ​កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​​គួរ​ឲ្យ​កោតសសើរ​ ​ដែល​នៅ​ពេល​នេះ​​ទឹក​ប្រាក់​​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​មាន​ដល់​ទៅ​ ២ ​ពាន់​ ៩ ​រយ​លាន​ដុល្លា​អាមេរិក៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040