pause
音量+
Play
音量-

វីដេអូ

លោកLi KeQiang បានលើកឡើងពីការផ្តើមគំនិត៥ចំណុចសម្រាប់ការបង្កើនកិច្ច​សហប្រតិបត្តិការរវាងចិននិងអាស៊ាន
2013-09-04 16:09:51  cri  Web Editor:Ma Xiaoqing

ព្រឹកថ្ងៃទី៣ខែកញ្ញា ពិព័រណ៍ចិន-អាស៊ានលើកទី១០និងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិ​យោគទុនរវាងចិន-អាស៊ានបានបើកធ្វើយ៉ាងឧឡារិកនៅទីក្រុងណាននីងភូមិភាគស្វយ័ត​ជនជាតិជាំងក្វាំងស៊ីប្រទេសចិន។ចូលរួមជាអធិបតីក្នុងពិធីសម្ភោធបើកនិងថ្លែងសន្ទរក​ថានាឱកាសនោះមាន  លោក Li KeQiang នាយករដ្ឋមន្រ្តីចិន លោកU Thein Sein ប្រ​ធានាធិបតីមីយ៉ាន់ម៉ា សម្តេចហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា លោកThongsingនាយក​រដ្ឋមន្រ្តីឡាវ លោកស្រីYingluck Shinawatra នាយករដ្ឋមន្រ្តីថៃ លោកNguyenTan ​Dung នាយករដ្ឋមន្រ្តីវៀតណាម លោកTeo Chee Hean ឧបនាយករដ្ឋមន្រ្តីសិង្ហបូរី​និងអគ្គលេខាធិការសម្ព័ន្ធអាស៊ាន។

លោក Li KeQiang បានមានប្រសាសន៍ថា ប្រទេសចិននិងអាស៊ានបានសហការគ្នា​ឆ្លងកាត់ប្រវត្តមិនធម្មតា ក្នុងរយៈពេល ១០ឆ្នាំ នេះគឺជារយៈពេលមាសនៅក្នុងកិច្ចសហ​ប្រតិបត្តិការ។ទំនាក់ទំនងរវាងចិននិងអាស៊ានក្នុងផ្នែកសេដ្ឋកិច្ចនាបច្ចុប្បន្នមានភាព​ស្និទ្ធស្នាលនិងពឹងផ្អែកគ្នាទៅវិញទៅមកដែលពីមុនមិនធ្លាប់មាន។ភាគីទាំងពីរត្រូវតែ​បន្តសហការគ្នាដើម្បីបង្កើត១០ឆ្នាំថ្មីក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តចិននិងអាស៊ានត​ទៅទៀត។

លោកLi KeQiang បានលើកឡើងពីការផ្តើមគំនិត៥ចំណុចសម្រាប់ការបង្កើនកិច្ច​សហប្រតិបត្តិការរវាងចិននិងអាស៊ានថែមមួយកំរិតទៀត។ទី១គឺធ្វើឲ្យតំបន់ពាណិជ្ជកម្ម​សេរីចិននិងអាស៊ានឡើងថ្នាក់ថែមមួយកំរិតទៀត។ភាគីទាំងពីរត្រូវកាត់បន្ថយពន្ធគយ​ថែមមួយកំរិតទៀត និងលុបចោលវិធានការមិនមែនពន្ធគយ។ទាមទារឲ្យចំនួនប្រាក់ពា​ណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២០ឡើងដល់១លានលានដុល្លាអាមេរិក។ទី២ គឺ បង្កើន​ល្បឿនជំរុញកិច្ចសហប្រតិបត្តិការទាក់ទងគ្នាក្នុងវិស័យផ្លូវថ្នល់ ផ្លូវដែក ការដឹកជញ្ជូន​តាមផ្លូវទឹកនិងអាកាស ទូរគមនាគមន៍និងថាមពលជាដើម។ទី៣ គឺបង្កើនកិច្ចសហប្រតិ​បត្តិការក្នុងវិស័យហិរញ្ញវត្ថុ។ទី៤ ធ្វើកិច្ចសហប្រតិបត្តិការលើសមុទ្រ។ ទី៥ បង្កើនការ​ផ្លាស់ប្តូរក្នុងវិស័យមនុស្សសាស្រ្ត។
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040