pause
音量+
Play
音量-

វីដេអូ

ពិព័រណ៍​ចិន​អាស៊ាន​បាន​សម្ពោធ​បើក​ លោក​Li Keqiang​នាយករដ្ឋមន្ត្រីចិន​បាន​ថ្លែង​សុន្ទរកថា​ គូស​បញ្ជាក់​នូវ​លក្ខណៈ​សំខាន់​នៃ​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អាស៊ាន
2013-09-03 16:18:22  cri  Web Editor:Zhang Shixin

      ថ្ងៃ​ទី​៣​ខែ​កញ្ញា​ ពិព័រណ៍ចិន-អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគទុន​ចិន-អាស៊ាន​លើក​ទី​១០​បាន​សម្ពោធ​បើក​នៅ​ទីក្រុង​ណាននីង​ភូមិភាគ​ស្វយ័ត​ជនជាតិ​ជាំង​ក្វាងស៊ី​ ។​ លោក​Li Keqiang​នាយករដ្ឋមន្ត្រីចិន​និង​អ្នក​ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ដូច​ជា​លោក​U Thein Sein​ប្រធានាធិបតី​មីយ៉ានម៉ា​ សម្តេច​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ លោក​Thong Sing Thammavong​នាយករដ្ឋមន្ត្រី​ឡាវ​  ​លោកស្រី​យីងឡាក់​ស៊ីណាវត្ត​នាយករដ្ឋមន្ត្រី​ថៃ​ លោក​Nguyen Tan Dung​នាយករដ្ឋមន្ត្រី​វៀតណាម​ ​លោក​ Teo Chee Hean​ឧបនាយករដ្ឋមន្ត្រី​សឹង្ហបុរី​ជាដើម​បាន​ចូលរួម​ពិធី​សម្ពោធ​បើក​ ។

      ក្នុង​សុន្ទរកថា​ថ្លែង​ដោយ​ លោក​Li Keqiang​នាយករដ្ឋមន្ត្រីចិន​បាន​គូស​បញ្ជាក់​ជា​ច្រើន​លើក​នូវ​លក្ខណៈ​សំខាន់​នៃ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​អាស៊ាន​ លោក​បាន​ថ្លែង​ថា​ កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អាស៊ាន​គឺ​ដូច​ជា​អ្នក​ជួយខ្ញុំ​ហើយ​ខ្ញុំ​ជួយ​អ្នក​វិញ​ ។​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​គឺ​ឈ្នះ​ៗទាំង​អស់​គ្នា​និង​ទទួល​បាន​ផល​ប្រយោជន៍​ជា​មួយ​គ្នា​ផង​ដែរ ។

      លោក​Li Keqiang​បាន​សំដែង​ថា​ ប្រទេស​ចិន​នឹង​សកម្ម​ពង្រីក​ការ​នាំចូល​ពី​អាស៊ាន​ ​ហើយ​ភាគី​ទាំង​២​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រយៈ​ពេល​យូរ​អំពី​ទំនិញ​កសិផល ។​ហើយ​លោក​បាន​សំដែង​ទៀត​ថា​ រហូត​ដល់​ឆ្នាំ​២០២០​ចំនួន​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​លទ្ធភាព​ឡើង​ដល់​១​លានលាន​ដុល្លា​អាមេរិក​ វិនិយោគទុន​ពីរផ្លូវ​នឹង​មាន​ដល់​១សែន​៥​ម៉ឺន​លាន​ដុល្លា​អាមេរិក​ ។​ អាស៊ាន​នឹង​ជា​ទិសដៅ​អភិវឌ្ឍន៍​មុន​គេ​សម្រាប់​ប្រទេស​ចិន​វិនិយោគទុន​ចំពោះ​ក្រៅ​ប្រទេស​ ចិន​ក៏​ស្វាគមន៍​ការ​វិនិយោគទុន​មក​ពី​អាស៊ាន​ដែរ​ ​។

      ចំពោះ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ លោក​Li Keqiang បាន​ថ្លែង​ថា​ ​ភាគី​ចិន​បាន​ផ្តួច​ផ្តើម​គំនិត​ឲ្យ​ភាគី​មាន​ពាក់ព័ន្ធ​ផ្ទាល់​មក​ចរចា​គ្នា​ដោយ​ឈរលើ​មូលដ្ឋាន​ដែល​គោរព​ភាព​ពិត​ប្រាកដ​នៃ​ប្រវត្តិសាស្ត្រ​និង​គោរព​ច្បាប់​អន្តរជាតិ​ ​រដ្ឋាភិបាល​ចិន​គឺ​មាន​ការ​ទទួល​ខុសត្រូវ​និង​រីករាយ​ចិត្ត​ឆ្លង​តាម​ការ​ពិគ្រោះ​ពិភាក្សា​ដ៏​មេត្រីភាព​ដើម្បី​ស្វែងរក​វិធី​ដោះស្រាយ​ដោយ​សមរម្យ​ ៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040