pause
音量+
Play
音量-

វីដេអូ

សហគ្រាស​នៃ​បណ្តា​ប្រទេស​អាស៊ាន​ខ្នះខ្នែង​ចូលរួម​ពិព័រណ៍​ចិន​អាស៊ាន​លើក ​ទី១០
2013-09-03 16:37:32  cri  Web Editor:Chen Zhihua

       ថ្ងៃ​ទី៣​ខែ​កញ្ញា​  ពិព័រណ៍​ចិន​អាស៊ាន​លើក​ទី១០​  បាន​សម្ភោធ​បើក​នៅ​ក្រុង​ណាន់នីង​ភូមិភាគ​ស្វយ័ត​ក្វាងស៊ី​នៃ​ប្រទេស​ចិន ។   សហគ្រាស​នៃ​បណ្តា​ប្រទេស​អាស៊ាន​បាន​យកចិត្ត​ទុកដាក់​និង​ខ្នះខ្នែង​ចូលរួម​   ពាណិជ្ជករ​នៃ​សហគ្រាស​បាន​អញ្ជើញ​ចូលរួម​ពិព័រណ៍​និង​កិច្ច​ប្រជុំ​យ៉ាង​សកម្ម ។   ក្នុង​រយៈ​ពេល​ពិព័រណ៍​លើក​នេះ​ការ​ប្រើប្រាស់​ស្តង់​នៃ​ប្រទេស​អាស៊ាន​និង​ប្រទេស​ក្រៅ​តំបន់​  មាន​ចំនួន​ដល់ទៅ​១៣៣១​  ក្នុងនោះ​ ប្រទេស​អាស៊ាន​បាន​រៀបចំ​ចាត់ចែង​ស្តង់​ចំនួន​១២៩៤ ។

        ឆ្នាំនេះ​  មាន​ប្រទេស​៦​  គឺ​ប្រទេស​ឥណ្្ឌូណេស៊ី​  ឡាវ​  ម៉ាឡេស៊ី​  មីយ៉ាន់ម៉ា​ថៃ​និង​វៀតណាម​  នឹង​បន្ត​ ​តាំង​ពិព័រណ៍​របស់​ខ្លួន​នៅ​សាល​ដាច់​ដោយ​ឡែក​ពី​គ្នា ។

        តាម​ការ​ឲ្យ​ដឹង​ថា​​  ពិព័រណ៍​លើក​នេះ​ធ្វើឡើង​ដើម្បី​ខឹតខំ​ស្វែងរក​វិធី​ធ្វើឲ្យ​សហគ្រាស​ដែល​ចូលរួម​ការ​តាំង​ពិព័រណ៍​  ត្រូវ​បាន​លើក​កំពស់​ឡើង​ថែម​មួយ​កម្រិត​ទៀត​ក្នុង​វិស័យ​គុណភាព​និង​ឯកទេស ។   សហគ្រាស​ល្បីឈ្មោះ​នៃ​បណ្តា​ប្រទេស​អាស៊ាន​   មាន​ក្រុមហ៊ុន​គ្រឿង​បរិភោគ​Ghanim​របស់​ប្រទេស​ប្រ៊ុយណេ​   ក្រុមហ៊ុន​មាន​កម្រិត​Golden​ Rice​របស់​ប្រទេស​កម្ពុជា​  ក្រុមហ៊ុន​មាន​កម្រិត​នៃ​ក្រុម​សាជីវកម្ម​ស្រា​ឡាវ​ហាន់​ហេង​របស់​ប្រទេស​កម្ពុជា​និង​ស្រាបៀ​របស់​ប្រទេស​ឡាវ​ជាដើម​  ក៏​បាន​បង្ហាញ​មុខ​ក្នុង​ពិព័រណ៍​នេះ​ផងដែរ ៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040