pause
音量+
Play
音量-

វីដេអូ

លោក Li Keqiang បានជួបសន្ទនាជាមួយនឹងសម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តី​កម្ពុជា
2013-09-03 16:06:42  cri  Web Editor:Ma Xiaoqing

ថ្ងៃទី២ខែកញ្ញា នៅទីក្រុងណាននីង លោក Li Keqiang នាយករដ្ឋមន្រ្តីចិនបានជួប​សន្ទនាជាមួយនឹងសម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាដែលបានអញ្ជើញចូលរួម​ពិព័រណ៍ចិន-អាស៊ានលើកទី១០និងកិច្ចប្រជុំកំពូលធុរកិច្ចវិនិយោគទុនចិន-អាស៊ាន។

លោក Li Keqiang បានជូនពរបក្សប្រជាជនកម្ពុជាដែលទទួលជោគជ័យក្នុងការបោះ​ឆ្នោតសកលដែលប្រព្រឹត្តទៅនាពេលកន្លងមក។លោក Li Keqiang បានមានប្រសាសន៍​ថា ប្រទេសកម្ពុជាជាប្រទេសនៅជាប់ជិតខាងគ្នាមានភាពស្និទ្ធស្នាលនិងមានភាពមេត្រី​ដ៍សំខាន់របស់ប្រទេសចិន ប្រទេសទាំងពីរបានក្លាយទៅជាដៃគូយុទ្ធសាស្រ្តដែលយោគ​យល់គ្នា ពឹងផ្អែកគ្នានិងគាំទ្រគ្នាទៅវិញទៅមក។ប្រទេសចិនគាំទ្រនាយករដ្ឋមន្រ្តីកម្ពុជា​បន្តដឹកនាំរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជាដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹង​សភាពការណ៍ជាតិខ្លួនឯង រីករាយចិត្តរក្សាការទៅមករកគ្នាក្នុងកំរិតខ្ពស់ជាមួយនឹងភាគី​កម្ពុជា។ពង្រីកកិច្ចសហប្រតិបត្តិការក្នុងផ្នែកសំខាន់ដូចជាវិនិយោគទុនពាណិជ្ជកម្ម កិច្ច​កសាងហេដ្ឋារចនាសម្ព័ន្ធកសិកម្មនិងការបណ្តុះបណ្តាលប្រភពធនធានមនុស្សជាដើម​។ដើម្បីផ្តល់សុភមង្គលដល់ពប្រជាពលរដ្ឋប្រទេសទាំងពីរឲ្យបានកាន់តែល្អ។

សម្តេច ហ៊ុនសែនបានមានប្រសាសន៍ថា ប្រទេសចិនជាមិត្តភ័ក្តដ៍ស្មោះនិងដៃគូដែល​អាចជឿបានរបស់ប្រទេសកម្ពុជា ភាគីកម្ពុជារីករាយចិត្តរក្សាការផ្លាស់ប្តូរយ៉ាងស្និទ្ធស្នាល​ជាមួយនឹងភាគីចិន ធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែល្អនិងផ្តល់ផលប្រយោជន៍ដល់​គ្នាទៅវិញទៅមកនិងមេត្រីភាពកាន់តែស៊ីជម្រៅ បង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុង​ផ្នែកនយោបាយនិងអភិបាលជាតិ ជំរុញទំនាក់ទំនងប្រទេសទាំងពីរបោះជំហានឡើង​កំរិតថ្មី។
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040