pause
音量+
Play
音量-

វីដេអូ

លោកស្រី ​Yingluck ​Shinawatra ​នាយករដ្ឋមន្ត្រី​ថៃ​បាន​ថ្លែង​ថា​ ថៃ​រីករាយ​ចិត្ត​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​ការអភិវឌ្ឍន៍​យ៉ាង​ល្អ​បរិសុទ្ធ​នៃ​ទំនាក់​ទំនង​ចិន​និង​អាស៊ាន​
2013-09-02 15:05:52  cri  Web Editor:Sun Lingling

ថ្ងៃ​ទី​២​ខែ​កញ្ញា ​លោកស្រី ​Yingluck ​Shinawatra ​នាយករដ្ឋមន្ត្រី​ថៃ​នឹង​អញ្ជើញ​ទៅ​កាន់​ក្រុង​ Nan​ ning​ ដើម្បី​ចូលរួម​ពិព័រណ៌​ចិន​និង​អាស៊ាន​លើក​​ទី១០​ ។ ​ក្នុង​ឱកាស​​ទទួល​សម្ភាសន៍​ជាមួយ​​អ្នកយកព័ត៌មាន​ លោកស្រី បាន​ថ្លែង​ថា ​មាន​ក្តីសង្ឃឹម​ច្រើន​ណាស់​ចំពោះ​ដំណើរ​លើក​នេះ ​លោកស្រី​ថ្លែង​ថា ​ពិព័រណ៌​នេះ​នឹង​ទាក់​ទាញ​វិនិយោគិន​ដែល​មកពី​ប្រទេស​ចិន​ ថៃ​និង​ប្រទេស​ជា​សមាជិក​សម្ព័ន្ធ​អាស៊ាន​ឯទៀត​ នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​​ការទៅ​មក​រក​គ្នា​ខាង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាស៊ាន ។

        លោកស្រី ​Yingluck​ Shinawatra ​បាន​បង្ហាញ​ថា ​ចាប់​តាំងពី​ឆ្នាំ​២០១៣​នេះ​មក ​ថៃ​បាន​ធ្វើ​ការងារ​ជា​ច្រើន​ក្នុង​ឋានៈ​ជា​ប្រទេស​សម្រុះ​សម្រួល​ទំនាក់​ទំនង​ចិន​និង​អាស៊ាន​ ។​ សង្ឃឹម​ថា ​អាច​ជំរុញ​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​និង​ចិន ​ជំរុញ​ពាណិជ្ជកម្ម​និង​ការវិនិយោគទុន ​ជំរុញ​​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់​ប្តូរ​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ ​ជំរុញ​សន្តិភាព​និង​ស្ថេរភាព​ក្នុង​តំបន់ ។
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040