pause
音量+
Play
音量-

វីដេអូ

ពិព័រណ៍​ចិន​អាស៊ាន​នឹង​បង្រួញ​រយៈពេល​និង​លុបចោល​ពិធីបិទ​ពិព័រណ៍
2013-09-02 16:28:18  cri  Web Editor:Zhang Shixin

      លេខាធិការ​នៃ​ពិព័រណ៍ចិន-អាស៊ាន​បាន​បង្ហាញ​ថា​ ពិព័រណ៍ចិន-អាស៊ាន​លើក​ទី​១០​បាន​កាត់បន្ថយ​ការ​ចំណាយ​ដោយ​ឆ្លង​តាម​វិធី​កាត់បន្ថយ​ចំនួន​សកម្មភាព​ បង្រួញ​រយៈពេល​នៃ​ពិព័រណ៍​និង​លុបចោល​ពិធីបិទ​ពិព័រណ៍​ជាដើម ​ដើម្បី​រៀបចំ​ពិព័រណ៍​ឲ្យ​បាន​កាន់​តែ​អស្ចារ្យ​និង​កាន់តែ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ ។

      អ្នកទទួលខុសត្រូវ​មាន​ពាក់ព័ន្ធ​នៃ​លេខាធិការដ្ឋាន​នៃ​ពិព័រណ៍​ចិន​-អាស៊ាន​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ពិព័រណ៍​ចិន​-អាស៊ាន​លើក​ទី​១០​បាន​ធ្វើ​ការ​កែ​ប្រែ​ចំពោះ​របៀប​រៀបចំ​ពិព័រណ៍​ ដោយ​រួមបញ្ចូលគ្នា​នូវ​ពិធីសម្ពោធបើក​នៃ​ពិព័រណ៍​ចិន​-អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​និង​វិនិយោគទុន​ចិន-អាស៊ាន​ មក​ជា​ពិធី​សម្ពោធ​បើក​ ហើយ​បាន​លុបចោល​ពិធី​សម្ពោធបិទ​ ។

      ​ពិព័រណ៍​ចិន​-អាស៊ាន​លើក​ទី​១០​នឹង​ធ្វើ​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៦​ខែ​កញ្ញា​ឆ្នាំ​២០១៣​នេះ​នៅ​ទីក្រុង​ណាននីង​ភូមិភាគ​ស្វយ័ត​ជនជាតិ​ជាំង​ក្វាងស៊ី​ប្រទេស​ចិន​ ។​ ឆ្នាំ​នេះ​ជា​ខួប​ឆ្នាំ​ទី​១០​នៃ​ចិន​និង​អាស៊ាន​ដោយ​បាន​បង្កើត​នូវ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​ និង​ជា​ខួប​ទី​១០​ឆ្នាំ​នៃ​ពិព័រណ៍​ចិន-អាស៊ាន​ ។

      ពិព័រណ៍ចិន-អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​និង​វិនិយោគទុន​ចិន-អាស៊ាន​ដែល​ជិត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣​ខែ​កញ្ញា​នេះ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​សហគ្រាស​ចិននិង​បរទេស​កាន់តែ​ច្រើន​ ។

      លោកស្រី​Huang Yuan​អគ្គលេខាធិការរង​នៃ​លេខាធិការដ្ឋាន​នៃ​ពិព័រណ៍​ចិន-អាស៊ាន​បាន​ថ្លែង​ថា​ ឆ្នាំ​នេះ​ ដោយ​មាន​ភាព​រីករាយ​ដោយ​បាន​សហគ្រាស​ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​វីស័យ​នានា​មក​ចូលរួម​ពិព័រណ៍​កាន់​តែ​ច្រើន​ ក្រុម​នៃ​ពាណិជ្ជករបញ្ជា​ទិញ​និង​ក្រុម​វិនិយោគនិង​ក្រុម​អ្នក​ទាក់ទាញ​ការ​វិនិយោគ​សរុប​ជិត​120​ក្រុម​ ។ ពាណិជ្ជករ​ឯកទេស​មក​ពី​ប្រទេស​អាមេរិក កាណាដា​ អាល្លឺម៉ង់​ បារាំង​ ជប៉ុន​ កូរ៉េខាងត្បូង​ ឥណ្ឌា​ អូស្ត្រាលី​និង​ប្រទេស​មក​ពី​តំបន់​នៃ​ទ្វីប​អាមេរិក​ខាងត្បូង​និង​មជ្ឈិមបូព៌ារ​ក៏​មាន​ចំនួន​ច្រើន​ជាង​ពី​មុន​ផង​ដែរ​ ។

      ​ក្នុង​ពិព័រណ៍​លើក​នេះ​ ប្រទេស​៦​ក្នុង​អាស៊ាន​គឺ​ឥណ្ឌូនេស៊ី​ ឡាវ​ ម៉ាឡេស៊ី​ មីយ៉ានម៉ា​ ថៃ​និង​វៀតណាម​នឹង​បន្ត​ចូលរួម​ការ​ដាក់តាំង​ពិព័រណ៍​នៅ​ក្នុង​សាលពិព័រណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា​ ៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040