pause
音量+
Play
音量-

វីដេអូ

វេទិកានិយាយឆ្លើយឆ្លងយុទ្ធសាស្ត្រខាងបញ្ញាចិន-អាស៊ានលើកទី៦បានរៀបចំធ្វើនៅ​ក្រុងNanningភូមិភាគស្វយ័តជនជាតិជួងក្វាំងស៊ី​

2013-09-01 16:46:28  cri  Web Editor:Liu Yan

    វេទិកានិយាយឆ្លើយឆ្លងយុទ្ធសាស្ត្រខាងបញ្ញាចិន-អាស៊ានលើកទី៦បានរៀបចំធ្វើ​នៅក្រុងNanningភូមិភាគស្វយ័តជនជាតិជួងក្វាំងស៊ី។អ្នកចូលរួមបានពិគ្រោះប្រឹក្សា​អំពីទិសដៅកិច្ចសហប្រតិបត្តិការនៅអនាគតរបស់ប្រទេសចិននិងអាស៊ាន ហើយបាន​ឯកភាពគ្នាជាសំខាន់ក្នុងការធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាស៊ានកាន់តែស៊ីជំរៅ។ភាគី​ទាំង២បានយល់ព្រមថា នឹងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ពង្រីកការបើក​ចំហទីផ្សារថែមមួយកម្រិតទៀត សម្រេចគោលដៅកាន់បន្ថយពន្ធផលិតផលដល់មួយ​រយភាគរយ។

លោកស៊ុំឈុំប៊ុនអនុប្រធានរាជបណ្ឌិត្យសភាបានបង្ហាញថា កម្ពុជាជាសមាជិកមួយ​នៅក្នុងអាស៊ាន នៅក្នុងការអភិវឌ្ឍន៍នៃទ្វេភាគី សង្គមសេដ្ឋកិច្ចកម្ពុជាបានទទួលការ​វិវឌ្ឍន៍កាន់តែល្អ នៅពេលអនាគតក្រោមការខិតខំប្រឹងប្រែងរបស់ភាគីទាំង២ កម្ពុជានិង​ប្រទេសចិននឹងធ្វើឲ្យការជឿទុកចិត្តខាងនយោបាយទៅវិញទៅមកកាន់តែស៊ីជំរៅថែមមួយ​កម្រិតទៀត ជំរុញកិច្ចសហប្រតិបត្តិការ ធ្វើឲ្យការស្វែងយល់និងទាក់ទងគ្នាទៅវិញទៅមក​កាន់តែស៊ីជំរៅធ្វើឲ្យទំនាក់ទំនងដ៏ល្អរបស់ទ្វេភាគីអាចលើកឡើងនិងអភិវឌ្ឍន៍ដល់ដំណាក់​កាលថ្មីមួយទៀត៕

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040